Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ ស.ម្លាប់ខ្លួន ក្នុងបន្ទប់ជួល

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ច.ង.កស.ម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះភេទប្រុស អាយុ៥៧ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

យោងតាមប្រភពពីពលរដ្ឋ នៅជាប់កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គាត់តែងតែឃើញបុរសរងគ្រោះខាងលើ ចេញពីបន្ទប់ជួលទៅធ្វើការជារៀងរាល់ថ្ងៃ ព្រឹកចេញ ព្រលប់ចូលផ្ទះវិញ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែម្ចាស់ផ្ទះធុំក្លិនស្អុយ ចេញពីបន្ទប់កើតហេតុ ក៏ម្ចាស់ផ្ទះឆ្ងល់ចូលទៅអើតមើល ស្រាប់តែឃើញបុរសរូបនោះ បានច.ង.កស.ម្លាប់ខ្លួន នៅក្នុងបន្ទប់បាត់ទៅហើយ បង្កឲ្យមានការភ័យខ្លាច រាយករាណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយពិនិត្យទៅលើសពភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ក៏ទំនាក់ទំនងទៅជំនាញ កោសល្យវិច័យឱ្យចុះមកពិនិត្យទៅលើសព ក្រោយជំនាញកោសល្យវិច័យពិនិត្យរួច ដោយបញ្ជាក់ថា សពពិតជាស្លា.ប់ដោយច.ង.កស.ម្លាប់ខ្លួនឯងពិតមែន រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅខាងរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×