Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាធា.ក់ប្ល.ន់យកម៉ូតូយ៉ាងសកម្ម នៅលើផ្លូវ៦០ម៉ែត្រ ច្បារអំពៅ និងតាខ្មៅ ត្រូវបានបង្ក្រាបមួយសំបុកធំ

កណ្តាល ៖ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងផ្នែកជំនាញនិងប៉ុស្តិ៍ពាក់ព័ន្ធបានស្រាវជ្រាវនិងបង្រ្កាប មុខសញ្ញាធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅលើផ្លូវ៦០ម៉ែត្រ ច្បារអំពៅនិងតាខ្មៅ ត្រូវបានបង្ក្រាបមួយសំបុកធំ កាលពីថ្ងៃពុធ ទី ២ ខែមីនា ឆ្នាំ២០២២ ។

ករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) ៖

ករណីទី១ ៖ លួចមានស្ថានទម្ងន់ទោស (ធា.ក់ប្លន់យកម៉ូតូ) កើតហេតុនៅថ្ងៃទី១៨/០២/២០២២ វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្លូវ៥០ម៉ែត្រ មុខវត្តគោកអំពិលភូមិព្រឹកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ៅ រតនៈ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិគោកឱឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ មុខរបរនគរបាលក្រសួងមហាផ្ទៃ។

ករណីទី២ ៖ លួចមានស្ថានទម្ងន់ទោស (ធា.ក់ប្ល.ន់យកម៉ូតូ) កើតហេតុនៅថ្ងៃទី២៤/០២/២០២២ វេលាម៉ោង២១និង៤០នាទី នៅចំណុចផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ប្រក់ សុភីន ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរក្រុមហ៊ុន ។

ករណីទី៣៖ លួចមានស្ថានទម្ងន់ទោស (ធា.ក់ប្ល.ន់យកម៉ូតូ) កើតហេតុនៅថ្ងៃទី០១/០៣/២០២២ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្លូវជាតិលេខ២ កែង៦០ម៉ែត្រ ភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះហេង គឹមហួរ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ក្រុមហ៊ុន ។

ជនសង្ស័យ៦នាក់៖
១-ឈ្មោះ វន ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ យូ ផាន់នាង ហៅចយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៣-ឈ្មោះ រស់ ស៊ីដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
៤-ឈ្មោះ តៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៥-ឈ្មោះជា ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្តកណ្តាល មុខរបរនារីការ៉ាអូខេ ( ឃាត់ខ្លួន )
៦-មិនស្គាល់ឈ្មោះ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលករណីលួច និង ជួញដូរគ្រឿងញៀន។

វត្ថុតាងចាប់យក ៖ ១-ម៉ូតូមួយគ្រឿងម៉ាក Honda c125 សេរី២០២១ គ្មានផ្លាកលេខ (របស់ជនរងគ្រោះ)។ ២-ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៏ស សេរី២០២១ គ្មានផ្លាកលេខ (របស់ជនរងគ្រោះឈ្មោះហេង គឹមហួរ) ។ ៣-ម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៏សលាយក្រហម សេរី២០២១ គ្មានផ្លាកលេខ (របស់ជនរងគ្រោះឈ្មោះ ប្រក់ សុភីន)។ ៤-ទូរសព្ទ័មួយគ្រឿងម៉ាក oppo ពណ៌ខៀវ (របស់ជនសង្ស័យ)។ ៥-ទូរស័ព្ទមួយគ្រឿងម៉ាក Nចុចពិល ពណ៌ខ្មៅ (របស់ជនសង្ស័យ)។

ករណីទី៤៖ អំពើលួច (ដែក) កើតហេតុនៅថ្ងៃទី០២/០៣/២០២២វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្ទះទុកចោល ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ មិនស្គាល់ឈ្មោះ មិនបានដាក់ពាក្យបណ្តឹង ។

ជនសង្ស័យ២នាក់៖ ១-ឈ្មោះ រស់ ស៊ីដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។២-ឈ្មោះ គា ស្រ៊ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលដូនគាំ ឃុំកំពង់កុង ស្រុកកោះធំខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាខេត្តកណ្តាលករណីលួច និង ជួញដូរគ្រឿងញៀន។

វត្ថុតាងចាប់យក៖ ១-ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក VIVA ពណ៏ខ្មៅ និង កង់បីពណ៌ក្រហម គ្មានផ្លាកលេខ (របស់ជនសង្ស័យជិះធ្វើសកម្មភាព)។ ២-រនាំងដែកចំនួន២ផ្ទាំង (របស់ជនរងគ្រោះ)។ ៣-ធ្វើដែកមួយផ្ទាំង (របស់ជនរងគ្រោះ)។

នគបាលលើកឡើងពីសភាពនៃរឿងហេតុ៖

ករណីទី១ ៖ កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២២ ក្រុមជនសង្ស័យបានធាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកHonda c125 សេរី២០២១ ពីជនរងគ្រោះឈ្មោះម៉ៅ រតន: នៅចំណុចមុខវត្តគោកអំពិល ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯកខណ្ឌដង្កោ ភ្នំពេញ ហើយនាំគ្នាជិះរត់គេចខ្លួនបាត់អស់ទៅ។

ករណីទី២ ៖ លុះមកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមជនសង្ស័យ បាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់យក ម៉ូតូមួយគ្រឿងម៉ាកHonda Beat ពីនារីរងគ្រោះ នៅតាមផ្លូវភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ហើយជិះគេចខ្លួនបាត់ទៅ ។

ករណីទី៣ ៖ លុះមកដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី ក្រុមជនសង្ស័យបានធាក់ប្លន់យកបានម៉ូតូមួយគ្រឿងម៉ាកHonda Scoopy ពណ៌ស សេរី២០២១ ពីជនរងគ្រោះឈ្មោះ ហេង គឹមហួរ នៅចំណុចផ្លូវជាតិលេខ២កែង៦០ម៉ែត្រ ហើយជិះរត់គេចខ្លួនបាត់ទៅ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×