Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅ​បង្កើត​តែមួយគត់​របស់​មគ្គុ​ទេសចិន​ម៉ៅ​សេទុង បានបង្ហាញ​វត្តមាន ដើម្បី​ទាត់ចោល​ពាក្យ​ចរចា​ម​អារាម​ថា​ស្លាប់ នៅ​កូរ៉េ​ខាងជើង​

spot_img

​Mao Xinyu ដែល​ត្រូវជា​ចៅប្រុស​តែមួយគត់​របស់​លោក​ម៉ៅ សេទុង បានបង្ហាញ​វត្តមាន​ក្រោយ​មាន​ពាក្យ​ចរចា​ម​អារាម​ថា លោក​គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ៣២​នាក់ ដែល​បាន​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​រថយន្ត​នៅ​កូរ៉េ​ខាង​កាលពី​ខែ​មុន​។​

Mao xinyu (​ឆ្វេង​បង្អស់​)

​កាសែត​មួយ​នៅ​ហុងកុង​កាលពី​ថ្ងៃ​ទី ៦ ខែ​ឧសភា​ម្សិលមិញ​នេះ បាន​ចុះផ្សាយ​រូបភាព​លោក Mao xinyu ចៅប្រុស​តែមួយគត់​របស់​លោក​ម៉ៅ សេទុង បាន​ទៅ​ទស្សនកិច្ច​នៅ​សម្ព័ន្ធ​ក្រុម ហ៊ុន​តម្លើង​នាវា​របស់​ចិន​កាលពី​ថ្ងៃ​ទី ៤ ខែមិថុនា ។​

Yonhap ឲ្យដឹងថា រដ្ឋាភិបាល​ចិន​បានបង្ហាញ​អត្តសញ្ញាណ​ពលរដ្ឋ​ខ្លួន​ដែល​បាន​ស្លាប់​ចំនួន ២៦​នាក់ ចំណែក ៦​នាក់​ទៀត ពុំ​ត្រូវបាន​គេ​ទម្លាយ​ចេញ​ឡើយ ។ ព្រោះ​មូលហេតុ​នេះឯង តាម​កាសែត Korea Times និង​ស្ថានីយ៍​វិទ្យុ​បារាំង​ដែល​ដកស្រង់​ប្រភព​មួយ​ពី​ចិន​នៅ​ថ្ងៃទី ៣០ ខែ​មេសា ឲ្យដឹងថា Mao xinyu អាចជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​៦​នាក់​ទៀត ពុំ​ត្រូវបាន​គេ​បញ្ចេញ​ឈ្មោះ​នោះ ។​

​គួររំលឹកថា Mao xinyu អាយុ ៣៨​ឆ្នាំ គឺជា​កូនប្រុស​របស់ Mao Anqing កូនប្រុស​ទី​២ របស់​លោក​ម៉ៅ សេទុង ហើយ​បច្ចុប្បន្ន​គឺជា​ឧត្តមសេនីយ៍ត្រី​នៃ​កងកម្លាំង​ជើងគោក ។ Mao xinyu គឺជា​ឧត្តមសេនីយ៍ថ្មី​បំផុ​តដែល​ត្រូវបាន​តែងតាំង​នោះ លោក​មាន​អាយុ​ត្រឹម ៣៩​ឆ្នាំ ៕

spot_img
×