Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិកពេទ្យធ្មេញម្នាក់ ដេកស្លា.ប់លើសាឡុង ក្នុងគ្លីនិក

ភ្នំពេញ : យុវជនម្នាក់ជាបុគ្គលិកពេទ្យធ្មេញ ដេកស្លា.ប់លើសាឡុងពេទ្យធ្មេញ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យកន្លែងកើតហេតុ កាលពីវេលាម៉ោង ១០និង៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចពេទ្យធ្មេញផ្ទះលេខ១០៤ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពយុវជនខាងលើនេះមានឈ្មោះ វណ្ណ ថុនា អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកពេទ្យធ្មេញ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិសែនពន្លង់ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

បើយោងតាមប្រភពពីសាច់ញាតិក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វណ្ណ ថុនា ជាកូនច្បងមានអាយុ១៩ឆ្នាំ សព្វថ្ងៃនេះ បានមកធ្វើការជាបុគ្គលិកពេទ្យធ្មេញច្រើនឆ្នាំហើយ ដោយនៅព្រឹកថ្ងៃកើតហេតុ គ្រូពេទ្យធ្មេញមិនឃើញបុគ្គលិកបើកទ្វារ ក៏ចុះមកបើកទ្វារ ឃើញជនរងគ្រោះដេកលើសាឡុង ហើយបានស្រែកហៅតែមិនឆ្លើយតប រួចបានយកដៃទៅអង្រួន ទើបដឹងថា ជនរងគ្រោះស្លា.ប់បាត់ទៅហើយ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យកន្លែងកើតហេតុតែម្ដង។

បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច បានបញ្ជាក់ថា សពជនរងគ្រោះបានស្លា.ប់ដោយសារគាំងបេះដូងពិតប្រាកដមែន មិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ រួចសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីនៅស្រុកកំណើតខេត្តកំពត៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×