ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែ មីនា ឆ្នាំ ២០២២ បានឃាត់ខ្លួនស្រ្តីម្នាក់ ដែលមុខសញ្ញាចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅចំណុចផ្ទះជួល តាមផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌឬស្សីកែវបានឲ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះ ខិត សម្រស់ ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ១៤ កញ្ចប់តូច។
បច្ចុប្បន្ននេះ ស្រ្តីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



