Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍បុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ភ្នំពេញ : សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿង ប្រព្រឹត្តនៅផ្លូវជាតិលេខ៥ សង្កាត់ ចាក់អង្រែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ។

លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោមាន ឈ្មោះ មាស ចាន់តុង ភេទប្រុស អាយុ ៤២ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល សម្រាប់ដាក់ចូលថវិការដ្ឋពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៥ សង្កាត់ ចាក់អង្រែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន មានទម្ងន់សរុប ៩៧,៧៣ ក្រាម។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើកពេលប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×