Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទាំងគំនូរ​ទី​17​ដែល​បាន​គូរ​រួចរាល់​របស់ Leonardo Da vinci បាន​លេចមុខ​ម្ដងទៀត​នៅក្នុង​ការដេញថ្លៃ​មួយ ក្នុងតម្លៃ​ដ៏​មហាសាល​

នៅលើ​លោក​ទាំងមូល​មាន​គំនូរ​របស់ Leonado Da vinci ចំនួន​តែ 16 ផ្ទាំង​ប៉ុណ្ណោះ​ជា​គំនូរ​ដែល​គាត់​បាន​គូរ​រួចរាល់ តែ​ថ្មីៗ​នេះ​មាន​គំនូរ​មួយ​ផ្ទាំង​ទៀត​ដែល​គេ​ទើបតែ​រកឃើញ​ហើយ​និង​ត្រូវ​ដាក់លក់​ដេញថ្លៃ​។​

គំនូរ​នេះ​មានឈ្មោះ​ហៅថា “Salvator Mundi” ដោយ Da vinci បាន​គូររូប​ព្រះ យេស៊ូ គ្រី​ស ដែល​ព្រះអង្គ​មាន​ទឹកមុខ​សណ្ដោស​ប្រណី ដោយ​ក្រសែភ្នែក​ស្រទន់​មោះមុត​សម្លឹង​ទៅមុខ​យ៉ាង​វែងឆ្ងាយ ដោយ​នៅលើ​ដៃ​ខាងឆ្វេង​មាន​ទ្រ​លោហៈធាតុ​មាន​រាង​មូល​ដូច​ផែនដី​។ គំនូរ​មួយ​ផ្ទាំង​នេះ Da vinci បាន​គូរ​អោយទៅ King Louis XII of France ហើយ​ត្រូវបាន​ក្លាយជា​កេរដំណែល​តម​ក​ជំនាន់​ស្ដេច​ក្រោយៗ​ទៀត​មុន​ពេលដែល​គំនូរ​នេះ​បាន​ទៅ​ដល់ដៃ​របស់ Charles I of England ដោយ​គាត់​បាន​តាំង​គំនូរ​នេះ​នៅក្នុង​វិមាន​របស់​ប្រពន្ធ​នៅឯ Greenwich តែ​ក្រោយមក​កូនប្រុស​ឥត​ខាន់ស្លា​របស់ Charles II បាន​លក់​គំនូរ​មួយ​ផ្ទាំង​នេះ បន្ទាប់មក​គំនូរ​នេះ​បាន​បាត់ដាន​សូន្យ​ដំណឹង​។​

​នៅក្នុង​ឆ្នាំ 1985 អ្នកជំនាញ​បានប្រកាសថា គំនូរ​មួយ​ផ្ទាំង​នេះ​ជា​គំនូរ​ក្លែងក្លាយ​ហើយ​អ្នកទិញ​វា​នៅក្នុង​ការដេញថ្លៃ​មួយ​នោះ​គឺ​ក្នុងតម្លៃ 50$ ប៉ុណ្ណោះ​តែ​តាមពិតទៅ​មកពី​គំនូរ​នេះ​ត្រូវបាន​គេ​យកទៅដាក់​ពណ៌​បន្ថែម​ទើប​វា​ធ្វើអោយមាន​ការយល់ច្រឡំ ថា​គំនូរ​មួយ​ផ្ទាំង​នេះ​ជា​របស់​ក្លែងក្លាយ តែ​ក្រោយមក​បន្ទាប់ពី​ទិញយក​ទៅហើយ​គាត់​បាន​អោយគេ​ធ្វើ​ការលាង​សំអាត​ទើប​ដឹងថា​នេះ​ជា​គំនូរ​ពិត​ដែល​បាន​គូ​ដោយ Leonardo Da vinci ហើយ​អ្នក​ដែល​ទិញ​គំនូរ​នេះ​តាមពិតទៅ​គឺជា​សេដ្ឋី រុស្ស៊ី​ម្នាក់​ដែលជា​អ្នក​ចូលចិត្ត​សន្សំ​គំនូរ​បុរាណ ហើយ​ឥឡូវនេះ​គាត់​ចង់​លក់​គំនូរ​នេះ​ចេញ​វិញ ដោយ​តម្លៃ​ដេញថ្លៃ​គឺ​ផ្ដើម​ពី 85​លាន អឺរ៉ូ តែ​មុននឹង​គំនូរ​នេះ​ត្រូវដាក់​ដេញថ្លៃ វា​នឹងត្រូវ​ដាក់តាំង​ពិព័រណ៍​នៅ Hong Kong, New York, និង London ៕ ដោយ​: ក្ខិ​ណី​

×