Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះលែង តំណាងអតីតបុគ្គលិក Naga ចំនួន៨នាក់ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានចេញដីកាបង្គាប់សម្រេចឲ្យដោះលែងមនុស្ស៨នាក់ ដែលជាអ្នកដឹកនាំបាតុកម្ម ដោយខុសច្បាប់ របស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃនេះ។

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តំណាងទៅសួរសុខទុក្ខ ចំពោះអតីតបុគ្គលិកក្រុមហ៊ុន NAGA World ដែលត្រូវបានដោះលែងបណ្តោះអាសន្ន ព្រមទាំងជជែកគ្នាអំពីវេលាដែលត្រូវចរចាគ្នា ដើម្បីបញ្ចប់វិវាទនៅក្រុមហ៊ុន NAGA World។

មនុស្សទាំង៨នាក់ដែលត្រូវបានដោះលែងនេះ រួមមាន ៖ ១) ឈ្មោះ ឈឹម ស៉ីថរ , ២) ឈ្មោះ រី សុវណ្ណឌី , ៣) ឈ្មោះ ស៊ុន ស្រីពេជ្រ , ៤) ឈ្មោះ ហៃ សុភាព , ៥) ឈ្មោះ ឃ្លាំង សុបិន្ដ , ៦) ឈ្មោះ ទូច សិរីមាស , ៧) ឈ្មោះ សុខ ណារិទ្ធ និង៨) ឈ្មោះ ឈឹម សុខន។

អតីតបុគ្គលិកចំនួន៨រូបនេះ បានស្នើសុំទៅក្រសួងការងារ ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ តាមច្បាប់ ដោយសន្យាថា មិនធ្វើការតវ៉ាដែលធ្វើឲ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិ។

នៅក្នុងលិខិតដាច់ដោយឡែក ចំនួន៨សន្លឹក របស់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ផ្ញើជូនក្រសួងការងារ បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទ ជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់គ្រប់ភាគី យើងខ្ញុំសូមអំពាវនាវដល់បុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាលវើលដ៏ទាំងអស់ ដូចខាងក្រោម៖

១) ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់ បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍ នៅកន្លែងការងារ និងបង្កបរិយាកាស សម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

២) ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់ពីការងារសូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិកាសសម្រាប់យើងខ្ញុំចរចារ ជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏និងក្រសួងការងារ ដើម្បីស្វែងរកដំណោះស្រាយ និងទូរទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។

៣) ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឲ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×