Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យឆ្លងប្រព័ន្ធអគ្គិសនី បណ្តាលឆាបឆេះអគារខុនដូ នៅកោះពេជ្រ ជាប់គាំងមនុស្សជាច្រើននាក់

ភ្នំពេញ ៖ នៅវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែង​កើតឡើងនៅអគារស្នាក់នៅ ដាយមិនធ្វីនថោវើ ស្ថិតនៅអគារលេខ ផ្លូវបេតុង ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ដា បូរ៉ាពេជ្រ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ ម្ចាស់អគារ ។
ប្រភេទសំណង់ ថ្មបេតុង ទំហំ ៧០ម៉ែត្រ គុណ១០០ម៉ែត្រ កម្ពស់ ៣២ជាន់ ។

ខូចខាតសម្ភារៈ ឆេះប្រអប់ភ្លើង ពីជាន់ទី១៥ ដល់ជាន់ទី៣១អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
ក្នុងហេតុការណ៍អគ្គិភ័យខាងលើ បណ្តាលឲ្យជាប់គាំងមនុស្សនៅជាន់ខាងលើ របួសស្រាលចំនួន ៣នាក់ (ក្មេងប្រុសចំនួន ១នាក់, ក្មេងស្រីចំនួន ១នាក់ និងស្រ្តីចំនួន ១នាក់) ពុំស្គាល់ឈ្មោះនោះទេ ។

ភ្លាមៗនោះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍រួមមានរថយន្តចំនួន ២៥គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមានដូចខាងក្រោម ១-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿងពុំបានប្រើប្រាស់ទឹកឡើយ ។ ២-រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៧គ្រឿងពុំបានប្រើប្រាស់ទឹកឡើយ ។ ៣-រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៥គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។ ៤-រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យារ ចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យខាងលើនេះ ផ្តើមចេញពីមូលហេតុអ្វីនោះឡើយ ខណ:ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែបើកការស្រាវជ្រាវ ជុំវិញហេតុការណ៍អគ្គិភ័យខាងលើនេះ។
ហើយអគ្គិភ័យខាងលើនេះ បានរលត់ទៅវិញ ជាស្ថាពរនៅវេលាម៉ោង ៧និង០០ នាទីយប់ ថ្ងៃខែឆ្នាំដដែល៕ រក្សាសិទ្ធិដោយ​ ៖ សួង សាម

×