សំពៅលូន ៖ ភាគីថៃបានបញ្ជូនពលករខ្មែរចំនួន ២២៨នាក់ ស្រី ៩៣ នាក់ ក្មេងរួម ៤២នាក់ ក្មេងស្រី ២១ នាក់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១និង៣០នាទីរៀល។ កម្លាំងសមត្ថកិច្ច បានធ្វើការវាស់កំដៅរួច ក្រុមគ្រូពេទ្យ បានយកសំណាករហ័សរួចរាល់ឃើញថាពលកទាំង ២២៨នាក់ វិជ្ជមានជំងឺកូវីដ ១៩ ចំនួន ២៣ នាក់ស្រី១១នាក់ ក្មេងរួម២នាក់ ស្រី១ ក្រុមគ្រូពេទ្យ បានយកគាត់ ទៅព្យាបាលនៅមណ្ឌលត្រាវជូរ ស្រុកសំពៅលូន។

ដោយឡែកពលកចំនួន ២៧ នាក់ស្រី ១១ នាក់ ក្មេងរួម ៥ នាក់ស្រី ៣ នាក់ នាក់បញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ដោយបានប្រើមធ្យោបាយធ្វើដំណើរដោយរថយន្តយោធា។
ដោយឡែកពលករដែលបានចាក់វ៉ាក់សាំងដូសទី ២ រួមចំនួន ១៧៨នាក់ ស្រី ៧០នាក់ ក្មេងរួមចំនួន ៣៥នាក់ស្រី ១៧ នាក់ ក្មេងចាក់វ៉ាក់សាំងចាប់ពីអាយុ ៥ ឆ្នាំដល់ ១៨ ឆ្នាំបានចំនួន ៣០ នាក់ស្រី ១៨នាក់។ ក្រុមគ្រូពេទ្យ ឲ្យពួកគាត់ ទៅស្រុកកំណើតវិញរៀងៗខ្លួន ដោយមធ្យោបាយធ្វើដំណើរដោយរថយន្តឯកជន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី











