Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់ ស្ត្រីវ័យចំណាស់ម្នាក់ ជិះម៉ូតូចេញពីផ្ទះទៅលក់អំបោស ត្រូវជនសង្ស័យមួយក្រុម ជិះគ្រៀកឆ.ក់យកកាបូបទៅបាត់ មិនរំខានសមត្ថកិច្ចខណ្ឌមានជ័យ

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានសុំម៉ូតូអ្នកជិតខាង ជិះទៅលក់អំបោស ក៏ត្រូវបានជនសង្ស័យតាមពីក្រោយ រួចជិះគ្រៀកឆ.ក់យកកាបូបនិងទូរស័ព្ទ លុយមួយចំនួន បានសម្រេចជិះរត់គេចខ្លួនបាត់ស្រម៉ោល។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៥និង៤០ព្រឹកថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ចំណុខទល់មុខផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះអ៊ុង អៀបន ភេទស្រី អាយុ ៦០ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ដំបូងឡើយខ្លួនបានចេញពីផ្ទះ រួចក៏សុំម៉ូតូអ្នកជិតខាង ជិះធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីលិចមកកើត ខណៈជិះម៉ូតូដល់ចំណុចទល់មុខនិងផ្សារស្ទឹងមានជ័យចាស់ ក៏ត្រូវបានជនសង្ស័យ មួយក្រុមមានគ្នាជាច្រើននាក់ ជិះតាមពីក្រោយរួចក៏ឈោងទៅឆ.ក់យកកាបូប បានសម្រេចហើយភ្លាមនោះដែរ ស្រ្តីរងគ្រោះក៏បានស្រែកឆោឡោ ឲ្យអ្នកជិតខាងជួយ តែមិនមានអ្នកណាជួយគាត់សោះ ចំណែកឯជនដង្ស័យវិញ បានជិះរត់គេចខ្លួនបាត់ស្រមោល។

សូមបញ្ជាក់ថា ការបាត់ពីទ្រព្យសម្បត្តិស្រ្តីរងគ្រោះ បាត់កាបូប និងលុយចំនួន១០ ម៉ឺន កាតចាក់វ៉ាក់សំង និងទូរសព្ទមួយគ្រឿង។

បន្ទាប់ពីកើតហេតុខាងលើ ស្ត្រីជនរងគ្រោះ ក៏បានទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ទី២ ដើម្បីដាក់ពាក្យបណ្ដឹង និងឲ្យសមត្ថកិច្ចតាមស្រាវជ្រាវ មុខសញ្ញានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×