Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនត្រា បើកលឿនទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួន ៤ កង់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកធុនត្រាមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ចំនួន ៤កង់ រួចបន្តល្បឿនបើករត់ តែត្រូវសមត្ថកិច្ចតាមឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង ២០នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីបុរសម្នាក់នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តម៉ាកធុនត្រា មួយគ្រឿងពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ 2AY-6028 បើកបរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់៤កង់ រាបដល់ដីរួចបន្តល្បឿន បើករត់មកដល់ផ្លូវ ២៩៤ ក្នុងខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចធ្វើការឃាត់បានវិញ ចំណែកតៃកុងបើករថយន្តបង្ក បានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×