Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនបរទេសម្នាក់ ទៅដេកនៅលើដងផ្លូវ ត្រូវរថយន្តមិនចាំម៉ាក បើកកិ.ន…

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ពុំដឹងថា មានវិបត្តិអ្វីនោះទេ បានដើរមកដេកនៅលើដងផ្លូវ ត្រូវរថយន្តមិនចាំម៉ាក បើកទៅបុ.ករួចកិ.នពីលើ បណ្ដាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ខែមីនាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសជនបរទេសម្នាក់ ស្ពាយកាតាបរួចក៏បានដាក់កើយ ដេកនៅលើដងផ្លូវ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានរថយន្តបង្កមិនចាំម៉ាក បើកចេញពីចំណុចរង្វង់មូលវិមានឯករាជ្យ តាមបណ្ដោយផ្លូវនរោត្តម ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ក៏បានបុ.ករួចកិ.នពីលើបណ្តាលឲ្យជនបរទេសរូបនោះ ស្លា.ប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម បន្ទាប់មករថយន្តក៏បានបន្តល្បឿន បើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សព ឲ្យរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្ត ដើម្បីរងចាំទំនាក់ទំនងទៅក្រុមគ្រួសារ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×