Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនត្រូវចោទ២នាក់ ពាក់ព័ន្ធការ រំ.លោភសេព.សន្ថវៈនៅខេត្តសៀមរាប

សៀមរាប ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ២នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង រំ.លោភសេព.សន្ថវៈទៅលើនារីរងគ្រោះម្នាក់ ប្រព្រឹត្តនៅក្នុងចម្ការដំឡូង ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។

យោងតាមរបាយការណ៍របស់តុលាការខេត្តសៀមរាបបានឲ្យដឹងថា ជនត្រូវចោទ២នាក់មាន៖ទី១-ឈ្មោះ បាន ប៊ូន ហៅហួង ភេទប្រុស អាយុ ១៧ ឆ្នាំ ។ ទី២-ឈ្មោះ ផើង ស៊ីផូ ភេទប្រុស អាយុ ១៦ ឆ្នាំ ។ អ្នកទាំងពីរនាក់ មានទីលំនៅ ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ជាមួយគ្នា ។

ចំណែកនារីរងគ្រោះមាន អាយុ ១៦ឆ្នាំ មានទីលំនៅ សង្កាត់ គោកចក ខេត្តសៀមរាប ។ ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រំលោភសេពសន្ថវៈ ” ។
ពួកគេត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២២ ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×