នេះជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្ត អស់សំណើចខ្លាំងតែម្តង ខណៈដែលមនុស្សជាច្រើននៅលើបណ្តាញសង្គម បាននាំគ្នារិះគន់កប់ៗមាត់ ចំពោះរូបថតអាពាហ៍ពិពាហ៍មួយសន្លឹក ព្រោះតែគេបានឃើញកូនកំលោះអាយុ ៧០ ឆ្នាំ ទៅហើយ នៅចង់បានប្រពន្ធក្មេងទៀត អត់គិតរកសិលទានវត្តវ៉ាទេអី ខណៈកូនក្រមុំខ្ចីញ៉ិញវ័យត្រឹមខ្ទង់២០ឆ្នាំប៉ុណ្ណោះ។
តែទោះជាយ៉ាងណា ក្រោយឃើញរូបថតអាពាហ៍ពិពាហ៍របស់ខ្លួន កំពុងរីករាលដាល ដោយមនុស្សជាច្រើន នាំគ្នាបញ្ចេញមតិមិនរិះគន់តែៗស្ករៗតាមគ្នា និងសូម្បីអ្នកខ្លះយកទៅ Cover បទចម្រៀង «ស្នេហ៍ប្រុសចាស់» ដោយអត់ដឹងថា នេះជារូបកាត់ត (edit) លេងសើចសោះនោះ នៅពេលនេះ សម៉ីខ្លួនកូនកំលោះបានចេញមុខបកស្រាយទាំងហួសចិត្តខ្លាំងតែម្តង។
កូនកំលោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Kan Manet បានបង្ហោះសារឆ្លើយតបទៅអ្នករិះគន់ផាំងៗថា៖ «សូមបញ្ឈប់រាល់ការខំមិនពាក្យមិនសមគួរ និងខ្វះក្រមសីលធម៌របស់ជនអគតិមួយចំនួនផង វាគ្រាន់តែជាកាកាត់តលេងសើចតែប៉ុណ្ណោះ មិនដឹងថាពួកអត់ខួរមួយចំនួនគិតបែបលក្ខណៈមើលងាយចឹងទេ សុំខ្លាចហើយប្រជាជនខ្មែរមួយចំនួនគឺចឹង ចំណែកឯអ្នកពូកែទេីស ទេីសអត់បេីកភ្នែក ទេីសអត់យកខួរមកគិត គ្មានសតិ គ្រាន់តែរូបថតប៉ុនហ្នឹងអ្នកឯងចេញមកជេរគេ មេីលងាយគេ វាយតម្លៃគេត្រឹមរូបថតមួយសន្លឹក Edit មនុស្សយេីងក្នុងខួរអត់ចេះគិតរឿងល្អៗសោះ មានតែខួរដែលពោរពេញដោយអាចម៌ ហើយក៏សុំទោសប្រពន្ធសម្លាញ់ សម្រាប់កំហុសអចេតនាមួយនេះ Ahh Heak»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង