កន្លងមក តារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត ត្រូវបានមហាជនជាច្រើនចង់ដឹងមុខមាត់ពិតរបស់ភរិយាលោក ខណៈដែលពេលនោះ ក៏មានសារព័ត៌មានជាច្រើនបានចុះផ្សាយបែកធ្លាយមុខមាត់ភរិយា និងកូន របស់ម្ចាស់បទ «ស្ទឹងត្រែងបងអើយ» រូបនេះផងដែរ ។
ទាក់ទងជាមួយគ្នានេះ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺកាលពីព្រឹកថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៨នេះ លោក ខេមរៈ សិរីមន្ត បានដឹកដៃភរិយាដ៏ស្រស់ស្អាតរបស់លោក ដើរកាត់មុខមហាជនជាច្រើនក្នុងឱកាសចូលរួមកម្មវិធី ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើកទី១៥៥ ជាមួយសិល្បៈករជាច្រើនរូបទៀត ដែលកាយវិការនេះបានស្ដែងឱ្យឃើញថា លោកពុំមានអ្វីលាក់លៀមទៀតឡើយ ចំពោះព័ត៌មានបែកធ្លាយរឿងប្រពន្ធ កូនកន្លងមកនេះ ។
គួរបញ្ជាក់ថា នេះជាលើកទី ១ហើយ ដែលតារាចម្រៀងជួរមុខ លោក ខេមរៈ សិរីមន្ត ព្រមបង្ហាញមុខភរិយាជាសាធារណៈដូចនេះ ៕ សាវុធ