Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ានម្ល៉េះ មិនខ្លាចប្រពន្ឋច្រឡោតទេ បានជាឧកញ៉ា អាហ្វ្រីល គីនីន លេបខាយជាមួយមេម៉ាយ កូន៣ យ៉ាងផ្អែមល្ហែម

ភ្នំពេញ ៖ ផ្ទុះការទាក់ទាញជាថ្មីស្រស់ៗ តែម្តងដែល គេស្រាប់តែឃើញ លោកលាន អាហ្វ្រីលគីនីន បានផ្ញើសារសាសង និងចេញមុខផុសរូបស្និទ្ធប្លែក ជាមួយអ្នកមេម៉ាយ កូន៣ ដែលគេស្គាល់ថា ជាអ្នកកំពុងល្បីខ្លាំង លើវិស័យជំនួញអន ឡាញ។ តារាអន ឡាញរូបនោះ មានឈ្មោះ ថា សេង សុវណ្ណរី ហៅម៉ាក់រី ហើយជាមនុស្សដែលរមែង ផ្តល់ការទូន្មាន អោយស្ត្រីរឹងមាំក្រោកឈលើ ជំហរកុំបាក់ទឹកចិត្ត តែបែរជាហ៊ានចេញមុខ ផ្តោះផ្តងសាជាមួយលោក គីនីនទាំងមិនខ្លាចចិត្តប្រពន្ឋគេ។

ប្រិយមិត្តគ្រាន់តែ មើលឃើញសំណេរ របស់លោកគីនីន សរសេរដាក់ទៅ មេម៉ាយ សាច់ចាំសរលោង សម្រស់នៅបាន ម្នាក់ៗបុកពោះ ណាស់ខ្លាចតែផ្ទុះរឿងស្នេហា អ្វីទៀត ហើយដឹងដល់ប្រពន្ឋ លោកគីនីន ដែលជាអតីតតារាសម្តែង អ្នកនាងកែវ វលក្ខណ៍ ។ ពិសេសអ្នកនាង កែវ វលក្ខណ៍មិននៅស្ងៀមឡើយគឺកាចណាស់ ទើបតែចេញមុខរកហេតុផល ក្រោយប្តីលបលួច មានស្នេហា ជាមួយអ្នកចម្រៀងម្នាក់ មិនទាន់ស្ងប់ផង។ យោងលើការ បង្ហោះចេញ នូវពាក្យពេញលោក គីនីន ដែលឡើងកាលីប ជាឧកញ៉ា បានបង្ហោះសាកន្លងមកទាំងមិនទាន់លុបថា «អរុណសួស្តី!មនុស្សជាទីស្រលាញ់និងគោរពទាំងអស់របស់.លាន អាហ្វ្រីលគីនីន។ បន្ទាប់ពីស្តាប់អ្នកគ្រូបង្រៀនlive យប់មិញហើយក៏គេងមិនលក់ មកពីផឹកស្ទើរ។ សាកសួរមតិបងប្អូនមើល..សមគ្នាអត់?A=សមB=ទំនងតើ បងកុំផុស..អាច្រឡំផុសបាត់»។ ពិតណាស់គ្រប់គ្នា ដឹងខ្លះថា លោកគីនីន ដូចជាឧស្សាហ៍ មានរឿងស្នេហា ជាមួយមនុស្សស្រី រហូតស្ទើរតែគេគិតថា លោកដូចខិលខូច ផ្នែកនេះមិនស្វាងទាំងដែលលោក នៅតម្កល់ចិត្តនៅរក្សាស្នេហ៍ជូនប្រពន្ឋកូនដូចដើម។ សំណេរបែបនេះ ឃើញថា ធ្វើឲ្យមានអ្នកខមមិនខ្លះចោទសួរ មិនខ្លាចប្រពន្ឋច្រឡំទេ ឬមួយបែបណា បានជាទៅជាបង្ហោះពេញទីសាធារណៈ។ អ្នកនាង កែវ វលក្ខណ៍ មិនទុកមុខឲ្យនោះទេ ប្រសិនបើសើបដឹងថា មេម៉ាយនោះលូកលាន់ស្វាមី ក្នុងផ្លូវមិនល្អ។

អ្នកយកព័ត៌មានយើង បានសាកសួរ ទៅលើ តារាអន ឡាញ អ្នកនាង សេង សុវណ្ណរី ហៅម៉ាក់ស្រីពេជ្រ ដោយផ្ទាល់ ត្រូវបាន មេម៉ាយខ្ញង់ តតបមកវិញខ្លះៗថា មិនខ្លាចអ្វីកើតឡើងនោះ អ្វីៗបានស្ថិតក្នុងចិត្តរៀងខ្លួន។ អ្នកនាងមានឆាតផ្សេងទៀតហើយ មិនខ្លាចទម្លាយ ។ អ្នកនាង មិនចង់និយាយអ្វីច្រើន ជាងនេះព្រោះរវល់រកស៊ី។យើងកំពុងតែតាមដានមើលថា តើទំនាក់ទំនង គូចាស់ឬគោចាស់១គូនេះ ជាអ្វីឲ្យប្រាកដ ហើយរំពឹងទម្លាយការណ៍ពិតពេញលេញនាពេលណាមួយ។ អ្នកនាងសុវណ្ណរី ធ្លាប់ឈឺចាប់ដោយសារប្តីធ្វើបាប ផ្លូវចិត្តកន្លងមកកាលត្រូវគ្នា ព្រោះតែអតីត ស្វាមីជាន់ពន្លិចពេក អ្នកនាងលែងលះហើយ ត្រូវប្រឹងពង្រឹងជំហរ រៀនរស់ដោយខ្លួនឯង ដោយផ្តើមរបរលក់អន ឡាញរហូតជោគជ័យ។ លើសពីនេះ អ្នកនាងបានក្លាយជាគ្រូបង្គោល ដ៏ល្អក្នុងការបង្ហាញភាពកែប្រែជីវិតស្ត្រីបាក់ទឹកចិត្តឲ្យងើបឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម SM

×