Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម ។ ការងារ​របស់​អ្នក​ឆ្នាំជូត​រវល់​ខ្លាំងណាស់ តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន​ត្រូវ​តាម​ផែនការ​។ មានឱកាស​រក​ចំណូល​ច្រើន ប៉ុន្តែ​មិនគួរ​វិនិយោគ​ធំ​ងាយ​ខាតបង់​។ មនោសញ្ចេតនា ៖ លៃលក​ទៅ​មើល​កុន​ជាមួយ​គូស្នេហ៍​ជា​វិធី​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​។ ទិស​នាំ​លាភ​៖ ពាយ័ព្យ តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង​៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំឆ្លូវ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​មាន​ជំហាន​រីកចម្រើន​វែង កិច្ចការ​ទាំងអស់​សុទ្ធ​តែ​ដំណើរការ​ដោយ​ជោគជ័យ ។ ថ្ងៃនេះ​មាន​អ្នក​នាំ​ការរកស៊ី​ដ៏​ល្អ​មក​ឲ្យ​ដល់ផ្ទះ​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​គួរ​ឧស្សាហ៍​ចេញ​ក្រៅ​ជួបជុំ​ទាក់ទង​ទើប​មានឱកាស​ជួប​គូព្រេង​។ ទិស​នាំ​លាភ​៖ ខាងជើង តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ ឆ្នាំ​យកអាសា ៖ ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម ។ ចង់​ជោគជ័យ​ការងារ​ចាំបាច់​ត្រូវ​រៀនសូត្រ​មិន​ឈប់ឈរ​ដើម្បី​បន្ថែម​ចំណេះដឹង​។ ថ្ងៃនេះ​មិត្តភក្តិ​នឹង​នាំមក​ឲ្យ​អ្នក​នូវ​ឱកាស​រកប្រាក់​យ៉ាង​ល្អ​១​។ មនោសញ្ចេតនា​៖ មានរឿង​រកាំរកូស​ប​ន្តិ​ច ប្រឹងប្រែង​រក​ពេលវេលា​នៅក្បែរ​គ្នា​ឲ្យ​បាន​ច្រើន​ដើម្បី​ស្វែងយល់​ពីគ្នា​ជាង​មុន​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ លិច ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំថោះ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ ។ នេះ​ជា​ពេលវេលា​ដែល​អ្នក​ឆ្នាំថោះ​រង​សម្ពាធ​ធំ ត្រូវ​រក្សា​ចិត្តគំនិត​ឲ្យ​នឹងនរ​ទើប​អាច​ប្រឈម​នឹង​ការលំបាក​ក្នុង​ការងា ចូរ​អត់ធ្មត់​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​។ ថ្ងៃនេះ​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង ព្រោះ​អាច​ជាប់ទោស​។ មនោសញ្ចេតនា ៖ មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ពុំទាន់​ស្មោះស្ម័គ្រ​ជាមួយ​អ្នក ធ្វើ​ឲ្យ​ផ្លូវចិត្ត​មិន​រីករាយ តប់ប្រមល់​។ ទិស​នាំ​លាភ ៖ ឦសាន តំណម ៖ លិច ។ ពណ៌​នាំ​សំណាង​៖ ផ្ទៃមេឃ ។ អ្នកយក​អាសា ៖ ឆ្នាំខាល ៕

​ឆ្នាំរោង​៖ រាសី​ស្រុតចុះ ។ ការបង្កើន​ល្បឿន​មិនល្អ​ទេ​ដូច្នេះ​ចាំបាច់​ត្រូវ​នឹងនរ ទោះបី​កិច្ចការ​មួយចំនួន​កំពុងផ្តល់​សមិទ្ធផល​គួរ​ឲ្យ​ពេញចិត្ត តែ​ក៏​មិនត្រូវ​ធ្វេសប្រហែស​ប្រយ័ត្ន​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច់​។ លុយកាក់​ត្រូវតែ​រក្សា​ឲ្យ​គត់មត់ កុំ​ភ្លេចខ្លួន​ឲ្យ​សោះ​ព្រោះ​អាច​ត្រូវគេ​លួច​ប្លន់​។ មនោសញ្ចេតនា ៖ ពុំ​ល្អប្រសើរ ជួនកាល​អាចឈាន​ទៅ​បែកបាក់ ត្រូវ​សង្កត់ចិត្ត​កុំ​តបត​នឹង​គ្នា​នោះ​ស្ថានភាព​អាច​ធូរស្រាល​១​កំរិត​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ អាគ្នេយ៍​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់ ។ ទោះបី​ធ្វើ​ការងារ​អ្វី​ធំ ឬ​តូច​សុទ្ធតែ​ត្រូវ​ម៉ឺងម៉ាត់ និង​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត ទើប​អាច​សម្រេចបាន​លទ្ធផល​ដូច​បំណង​។ ថ្ងៃនេះ​ឱកាស​វិនិយោគ​ល្អ​បានមក​ដល់ អាច​វិនិយោគ​អចលនទ្រព្យ​ឬ​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា ៖ ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ​សុភមង្គល​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំថោះ ៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម ។ មុនពេល​ធ្វើ​ការងារ​អ្វីមួយ​ចាំបាច់ ត្រូវមាន​ផែនការ គោលដៅ​ច្បាស់លាស់ កុំ​ស្រមើស្រមៃ ប្រសិន​មិន​ដូច្នោះ​ទេ នឹង​ទទួលបាន​បរាជ័យ​យ៉ាង​ជូរចត់​។ ថ្ងៃនេះ​ចំណូល​មាន​ធម្មតា ពុំ​កើន​លើស​មុន ។ មនោសញ្ចេតនា ៖ ចូរ​កុំ​គិតគូរ​តែ​ការងារ​ពេក ភ្លេច​គិតដល់​គ្រួសារ និង​អ្នក​ដែល​ខ្លួន​ស្រឡាញ់ ត្រូវ​លៃ​ទុក​ពេលវេលា​ឲ្យ​បាន​ច្រើន​នៅក្បែរ​គ្នា​។ ទិស​នាំ​លាភ ៖ និរតី តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំខាល ៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ ។ ពង្រីក​ស្នាដៃ​របស់ខ្លួន​ឲ្យ​ថ្នាក់លើ​ឃើញ អ្នកនឹង​បានការ​ជឿទុកចិត្ត និង​អាច​អភិវឌ្ឍន៍​ខ្លួន​ឡើង​១​កម្រិត​ទៀត​។ រាសី​ថ្ងៃនេះ​មិនល្អ​មិនត្រូវ​វិនិយោគទុន​។ មនោសញ្ចេតនា ៖ មើលទៅ​អ្នកដទៃ​មាន​សុភមង្គល អ្នក​កាន់​តែមាន​អារម្មណ៍​ឯកោ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​មិនអាច​បង្ខំ​បាន​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស​៖ ឦសាន ។ ពណ៌​នាំ​សំណាង ៖ ខៀវ ខ្មៅ ។ អ្នកយក​អាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម ។ ថ្ងៃនេះ​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ទើប​សម្រេចបាន​ផែន​ការដែល​ខ្លួន​រៀបចំ​។ អាច​ចូលរួម​វិនិយោគ តែ​មិនត្រូវ​លោភលន់​ទោះបី​បាន​ចំណេញ​តិច តែ​ហានិភ័យ​ទាប​។ មនោសញ្ចេតនា ៖ អាច​រួមជាមួយ​គូស្នេហ៍​ដើរ​កម្សាន្ត ទិញ​ទំនិញ​ឬ​មើល​កុន ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ខៀវ ។ ឆ្នាំ​យកអាសា ៖ ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម ។ មានឱកាស​ពង្រីក​សម​ត្ថ​ភាព​របស់ខ្លួន ប្រឹងប្រែង​កុំ​ឲ្យ​ខកខាន ត្រូវ​កសាង​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ។ ថ្ងៃនេះ​អាច​វិនិយោគ​តូច​បាន​។ មនោសញ្ចេតនា ៖ មិនបាន​ល្អប្រសើរ​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ៖ ខៀវ ។ អ្នកយក​អាសា ៖ ឆ្នាំជូត​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ ។ ការងារ​ប្រយ័ត្នប្រយែង​ពេល​នាំពាក្យ ដើម្បី​បញ្ចៀស​ការរិះគន់​ពី​គ្រ​ប់ម​ជ្ឈ​ដ្ខា​ន​។ ថ្ងៃនេះ​រាសី​មិនល្អ មិនត្រូវ​វិនិយោគ​។ មនោសញ្ចេតនា មានការ​យល់ច្រឡំ​បណ្តាល​ឲ្យ​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ លិច ។ ពណ៌​នាំ​សំណាង ៖ ក្រហម ។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម ។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​ជាប់អន្ទាក់​គូប្រជែង​ក្នុង​ការងារ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់​មុនពេល​ធ្វើការ​សម្រេចចិត្ត​អ្វី​១ ។ ចង់​វិនិយោគ​ត្រូវ​រង់ចាំ​ឱកាស​សិន ព្រោះ​ពេលនេះ​ពុំមែន​ជា​ពេលវេលា​សមស្រប​ដើម្បី​វិនិយោគ​។ មនោសញ្ចេតនា ៖ ល្អប្រសើរ យល់ចិត្ត​យល់​ថ្លើម​គ្នា​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ និរតី ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំខាល​៕​

×