Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេរឈ្នះ វេរឈ្នះជាមួយភ្នាក់ងារ អេ អឹម ខេ! ឈ្នះរង្វាន់សរុបរហូតដល់ ៨០លានរៀល

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតចូលមកដល់ បងប្អូនដែលមានបំណងចង់វេរលុយទៅកាន់សាច់ញាតិ អាចវេរបានយ៉ាងងាយស្រួលជាមួយភ្នាក់ងារ អេ អឹម ខេ ជិត ៧០០០ កន្លែងនៅទូទាំងប្រទេស ហើយថែមទាំងមានឱកាសឈ្នះសាចប្រាក់ភ្លាមៗនៅពេលកំពុងវេរលុយនោះតែម្ដង ដែលប្រាក់រង្វាន់សរុបរហូតដល់ ៨០ លានរៀល។

ការផ្ដល់ជូនពិសេសនេះ នឹងចាប់ផ្ដើមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ អតិថិជនគ្រាន់តែទៅកាន់ភ្នាក់ងារណាមួយរបស់ អេ អឹម ខេ ដើម្បីវេរលុយ ហើយពិនិត្យមើលផ្នែកខាងក្រោមនៃបង្កាន់ដៃវេរលុយនោះ ប្រសិនបើឃើញសារអបអរសាទរអំពីការឈ្នះសាច់ប្រាក់ អតិថិជនអាចស្នើដកប្រាក់ជាមួយភ្នាក់ងារភ្លាមៗបាន។

លើសពីការវេរលុយមានឱកាសឈ្នះរង្វាន់ហើយនោះ ភ្នាក់ងារ អេ អឹម ខេ ក៏មានផ្តល់សេវាហិរញ្ញវត្ថុជាច្រើនដូចជា ប្រាក់បញ្ញើ ដកប្រាក់ បង់កម្ចី ដាក់ប្រាក់ក្នុងប្រព័ន្ធបាគង និងធនាគារសមាជិករបស់បាគង បង់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ និងសេវាកម្មទូទាត់ប្រាក់ផ្សេងទៀត។
សូមអញ្ញើញមកកាន់ភ្នាក់ងារ អេ អឹម ខេ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុឥឡូវនេះ។ ប្រសិនបើមានចម្ងល់លើសេវាវេរឈ្នះ វេរឈ្នះ សូមអានព័ត៌មានបន្ថែមដោយគ្រាន់តែ ចុចទីនេះ ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០២០០២០០ (ឥតគិតថ្លៃ)។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕

×