Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៥លានដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចាប់ផ្ដើមដឹកមកកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៩ខែមីនានេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៥លានដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចាប់ផ្ដើមដឹកមកកម្ពុជា ដោយត្រូវដឹកមក៣ជើង ក្នុងនោះនៅថ្ងៃទី២៩មីនា ១ជើង និងថ្ងៃទី៣០មីនា ២ជើងទៀត។

ពិធីទទួលការមកដល់វ៉ាក់សាំងកូវីដ-១៩ នឹងរៀបចំធ្វើឡើងក្រោមវត្តមាន លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងស្ថានទូតចិន ប្រចាំកម្ពុជា ។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងស្ថានទូតចិន បានអញ្ជើញទៅទទួលវ៉ាក់សាំងនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងដែរថា វ៉ាក់សាំងចំនួន ៥លានដូសនេះ គឺជាចំនួនវ៉ាក់សាំងក្នុងចំណោយមវ៉ាក់សាំង ២០លានដូស ដែលលោក ស៊ី ជិនពីង បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ដើម្បីគាំទ្រកម្ពុជាលើការប្រយុទ្ធប្រឆាំងប្រឆាំងជំងឺកូវីដ១៩ និងការពារអាយុជីវិតពលរដ្ឋកម្ពុជា ពីជំងឺរាតត្បាតសាកលមួយនេះ ប្រទេសចិន បានផ្តល់ជំនួយជាបន្តបន្ទាប់ផងដែរ។ បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨,៧២៤,៨០០ដូស។ ក្នុងនោះ ២០លានដូស ជាជំនួយថ្មី។

មកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៣ឆ្នាំឡើង បានរហូតដល់ជាង ៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ លទ្ធផលដ៏ល្អប្រសើរ លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ដោយកម្ពុជា បានយកវ៉ាក់សាំងចិន ធ្វើជាបង្អែកនៅក្នុងប្រតិបត្តិការរបស់ខ្លួន៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×