Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីប្រឹក្សាក្រសួងព័ត៌មាន កោតសរសើរថា CEN ជាអង្គភាពសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ: ព័ត៌មានសំបូរបែប លឿនរហ័ស !

ភ្នំពេញ ៖ ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ព្រមទាំងសហការីនៃក្រសួងព័ត៌មាន បានអញ្ជើញទស្សនកិច្ចនៅទីស្នាក់ការមជ្ឈមណ្ឌលព័ត៌មាន CEN ដែលមានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដើម្បីពិនិត្យមើលវឌ្ឍនភាព សកម្មភាពក្រុមការងារ កិច្ចដំណើរការ និងចង្វាក់ផលិតកម្មនៃការផលិតព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន CEN ។

ឯកឧត្តម យ៉ែម ណយ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ, ដោយលោកមានប្រសាសន៍ថា CEN គឺជាអង្គភាពសារព័ត៌មាន ដែលមានអ្នកបំពេញការងារជាអ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ: រួមផ្សំនឹងឧបករណ៍សម្ភារ:ក្នុងស្ទូឌីយូសុទ្ធសឹងតែជារបស់ទំនេីបៗដែលបង្កលក្ខណៈងាយស្រួលក្នុងការផ្សព្វផ្សាយព័ត៌មានពិត លឿន រហ័សទាន់ចិត្ត ដែលធ្វើឲ្យប្រជាពលរដ្ឋ អ្នកទស្សនា បានឃើញនូវរាល់ព័ត៌មានផ្សេងៗ ហើយមានភាពជឿជាក់។

នៅចំពោះមុខ ក្រុមការងារព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន CEN ឯកឧត្តម យ៉ែម ណយ បានលើកឡើងអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត, នេះគឺជាចលករដែលធ្វើឱ្យរាល់ដំណើរការផ្សព្វផ្សាយមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន រូបនេះ បន្តថា សារព័ត៌មាន CEN បានរួមចំណែកផ្សព្វផ្សាយព័ត៌មានពិត ជូនដល់សាធារណជន និងជាស្ពានចម្លងព័ត៌មានទៅដល់ក្រុមមន្ត្រីគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗជាច្រើនទៀត។

ឯកឧត្តមថា មជ្ឈមណ្ឌលព័ត៌មាន CEN ផ្សព្វផ្សាយនូវព័ត៌មានសំបូរបែប, ហើយពេលនេះ រូបលោកផ្ទាល់ មានសេចក្តីសប្បាយរីករាយជាខ្លាំង ដោយបានឃើញ អង្គភាពសារព័ត៌មាន CEN មានការរីកចម្រើនទាំងធនធានបុគ្គលិក និងបច្ចេកទេស។ លោកសូមលើកទឹកចិត្តដល់បណ្តារអង្គភាពសារព័ត៌មានផ្សេងៗទៀត ឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសមិទ្ធផល ការអភិវឌ្ឍន៍ឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×