Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ស្រវឹងស្រា​បង្ក​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ​ ប្រពន្ធទ្រាំលែងបាន ​យក​ដំបង​ឫស្សី​ វា.យ​បណ្តាល​ឲ្យ​ស្លា.ប់​

​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​ស្រវឹងស្រា​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ យក​ផ្លែ​ដូង​គ.ប់​ប្រពន្ធ​ ហើយ​ត្រូវ​ប្រពន្ធ​យក​ដំបូង​ឫស្សី​វា.យ​ ។​ ករណី​នេះ​បាន​កើត​នៅ​វេលា​ម៉ោង​១០​និង​៤៩​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២២​ នៅ​ភូមិ​គោក​ពន្លៃ​ ឃុំ​ចំណោម​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ ស៊ិ​ន​ ណា​រ៉ា​ក់​ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​ បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ប្តី​ឈ្មោះ​ ឆែម​ ថង​យូ​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ពន្លៃ​ ឃុំ​ចំណោម​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ និង​ប្រពន្ធ​ ឈ្មោះ​ ជា​ រេ​ត​ អាយុ​៤១​ឆ្នាំ​ គ្រួសារ​នេះ​រស់នៅ​ភូមិ​គោក​ពន្លៃ​ ឃុំ​ចំណោម​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​​ នៅ​មុន​ពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​មក​ពី​ដើរ​ផឹកស្រា​ស្រវឹង​ ដល់​ផ្ទះ​បាន​យក​ផ្លែ​ដូងខ្ចី​ចំនួន​២​ផ្លែ​ដែល​ប្រពន្ធ​ទិញ​រៀបចំ​ដាក់រទេះ​ សម្រាប់​លក់​បោះ​ទៅ​លើ​ប្រពន្ធ​ ខណៈ​កំពុង​ដេក​ជាមួយ​ចៅ​ នៅ​ក្រោមផ្ទះ​ម្តាយ​ ១​ផ្លែ​ត្រូវ​ខ្លួន​ចៅ​ និង​១​ទៀត​ត្រូវ​ក្បាល​ប្រពន្ធ​ ។​ បន្ទាប់​មក​ទៀត​បុរស​ជា​ប្តី​មិន​អស់ចិត្ត​ ក៏​ស្ទុះ​ទៅ​ចាប់​ច្របាច់ក​ប្រពន្ធ​ថែម​ទៀត​ក៏​មានការ​ប្រតាយប្រតប់​គ្នា​ ។​ ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ច្រាន​បុរស​ជា​ប្តី​ឲ្យ​ដួល​ទៅ​លើ​ដី​ រួច​បាន​យក​ដំបង​ឫស្សី​ទៅ​វា.យ​ចំ​ក្បាល​ និង​មុខជា​ច្រើន​ដំបង​ បណ្ដាល​ឲ្យ​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈាម​តែ​ម្តង​។​

​លោក​វរសេនីយ៍ឯក​ ស៊ិ​ន​ ណា​រ៉ា់​ បាន​បញ្ជាក់​ថា​​ ក្រោយ​ពី​ទទួល​បាន​ព័​ត៌​ទាក់ទិន​ករណី​ឃាតកម្ម​នេះ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​កម្លាំង​នគរបាល​អធិការដ្ឋាន​បាន​ចុះ​ទៅ​ដល់​កើតហេតុ​ និង​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​មក​សួរនាំ​ ។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ជា​ប្រពន្ធ​បាន​សារភាព​ថា​ នាង​បាន​ស៊ូទ្រាំ​ជា​ប្តី​របស់​នាង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ គាត់​មិន​ដែល​ជួយ​រកស៊ី​អី​ទេ​ ពេល​ផឹក​ស្រវឹង​តែង​ប្រើ​ហិ.ង្សា​វា.យដំ​និង​ជេរ​ប្រមាថ​មក​លើ​រូប​គាត់ ​រហូត​ដល់​ពេល​ខ្លះរ​ត់ទៅ​ដេក ​នៅផ្ទះ​ម្តាយបង្កើត ​នៅ​ក្បែរ​គ្នា​ ។​

​លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ដោយ​ផ្អែក​លើ​ករណី​ជាក់ស្តែង ​និង​ចម្លើយ​សារភាព​ ។​ ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×