Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្រ្តាលី បណ្ដុះបណ្ដាលស្ដីពី “ការទាក់ទាញ និងការគ្រប់គ្រងវិនិយោគផ្ទាល់ ពីបរទេស ក្រោយសម័យកូវីដ”

ភ្នំពេញ ៖ ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្ដម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា បានអញ្ជើញបើកកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការទាក់ទាញ និងការគ្រប់គ្រងវិនិយោគផ្ទាល់ពីបរទេសក្រោយសម័យកូវីដ” នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្រោមគម្រោងផ្ដួចផ្ដើមភាពជាដៃគូមេគង្គ-អូស្រ្តាលី ដែលជាការគាំទ្ររបស់រដ្ឋាភិបាលអូស្រ្តាលី ដោយមានគោលបំណងគាំទ្រជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជំរុញទាក់ទាញវិនិយោគផ្ទាល់ពីបរទេសដែលមានគុណភាពពីប្រទេសនានាឱ្យបានកាន់តែច្រើន និងលើកកម្ពស់ការធ្វើពិពិធកម្មការវិនិយោគក្នុងវិស័យ និងអនុវិស័យនានា ដើម្បីជំរុញកម្ពុជាឱ្យជ្រៀតចូលក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។

កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការទាក់ទាញ និងការគ្រប់គ្រងវិនិយោគផ្ទាល់ពីបរទេសក្រោយសម័យកូវីដ” មានសមាសភាពចូលរួមពីមន្រ្តីនៃក្រសួង ស្ថាប័នពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ព្រមទាំងមន្រ្តីមជ្ឈមណ្ឌលស្រាវជ្រាវ សរុបចំនួន ២៧រូប។

បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់ ត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសអូស្រ្តាលី ចំនួន ២សប្ដាហ៍ ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្ដែងនៃការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសពីស្ថាប័នរដ្ឋនៃប្រទេសអូស្រ្តាលី និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×