Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អន្តរក្រសួង​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​លើ​គម្រោង​រោងចក្រ​ផលិត​ឥដ្ឋការ៉ូ​គ្រប់​ប្រភេទ​នៅ​ខេត្ត​ព្រះសីហនុ​

​អន្តរក្រសួង ពិនិត្យ និង​ផ្តល់​យោបល់​លើ​របាយការណ៍ វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង លើ​គម្រោង​រោងចក្រ​ផលិត​ឥដ្ឋការ៉ូ​គ្រប់​ប្រភេទ របស់​ក្រុមហ៊ុន YUAN JIA CN CERAMIC CO., LTD. លើ​ផ្ទៃដី​ទំហំ ៧,៨​ហិកតា មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅក្នុង​ភូមិ​អូរ​ត្រាវ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៨ ។​

​ដឹកនាំ​ដោយ លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​តំណាង​ក្រុមហ៊ុន​វិនិយោគ ជាច្រើន​។​

​បន្ទាប់ពី​មាន​បទ ង្ហា​ញ​និង​កិច្ច​ពិភាក្សា​រួច​មក​ក្រុម​ការងារ​អន្តរក្រសួង បាន​គាំទ្រ និង​ឯកភាព​ចំពោះ​គម្រោង​មួយ​នេះ ហើយ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​បំពាក់​ឧបករណ៍​កាត់បន្ថយ​លម្អងធូលី​ឱ្យមាន​ប្រសិទ្ធិភាព កុំ​ឱ្យ​ហុយ​លើ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​រោងចក្រ​និង​ត្រូវ​រៀបចំ​បង្គន់​អនាម័យ​តាម​ស្តង់ដារ​។​

​អង្គប្រជុំ​នៅពេលនេះ​បាន​ណែនាំ​ឱ្យ​ម្ចាស់​គម្រោង​ត្រូវ​យកចិត្តទុកដាក់​បំពាក់​ឧបករណ៍​ការ​ពារ​សុវត្ថិភាព និង​ណែនាំ​ឱ្យ​ប្រើប្រាស់​ពេល​បំពេញការងារ​ក្នុង​សង្វាក់​ផលិតកម្ម និង​ជា​ពិសេស​ត្រូវ​រៀបចំ​អាង​ប្រព្រឹត្តិកម្ម និង​អាង​ស្ដុក​សំណល់​រាវ ដើម្បី​ការពារ​សំណល់​រាវ​កុំឱ្យ​ហៀ​កាកសំណល់​ប៉ះពាល់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ ដាំ​ដើមឈើ​ក្នុង​តំបន់​រោងចក្រ​ឱ្យបាន ៣០​ភាគរយ នៃ​ផ្ទៃដី​សរុប​របស់​គម្រោង និង​ត្រូវ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សែង​ចេញពី​ឡ ដោយ​ប្រើប្រាស់​ឧបករណ៍​បន្សុទ្ធ​លម្អង​ផេះ តាម​បច្ចេកទេស​ត្រឹមត្រូវ​។​

​អន្តរក្រសួង​បាន​តម្រូវឱ្យ​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ត្រូវ​អប់រំ​បុគ្គលិក នូវ​បច្ចេកទេស និង​ការគ្រប់គ្រង​សំណល់​រឹង រាវ ជាពិសេស ថង់ប្លាស្ទិក និង​ត្រូវ​ពិនិត្យ​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ និង​សុវត្ថិភាព ក្នុង​ទីតាំង​គម្រោង ឱ្យបាន​ល្អ​ផង​ដែរ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×