ភ្នំពេញ ៖ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានជំនឿជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជានិងសាធារណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាកាលពីចុងខែតុលា ឆ្នាំ២០២១ នឹងចូលជាធរមាននា ពេលឆាប់ៗខាងមុខ ដែលនឹងជួយត្រួសត្រាយផ្លូវ ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេសទាំងពីរ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីបតិភូអម នាយករដ្ឋមន្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្ដមបណ្ឌិត ឃូ យុនឆួល រដ្ឋមន្ត្រីទទួលបន្ទុកសបបសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉។

នារសៀលថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក,អ.ក. បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ឃូ យុនឆួល (Koo Yun-cheol) រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តម ឃូ យុនឆួល និងសហការីមកកាន់ប្រទេសកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាពេល នេះ។ ឯកឧត្តមបានលើកឡើងពី ទំនាក់ទំនងទ្វេភាគីដែលមានការឈានឡើង ជាលំដាប់ចាប់តាំងពីការ ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ បន្ទាប់ពី សម្តេចតជោនាយករដ្ឋមន្តី ហ៊ុន សែន បានធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េ នាខែកក្កដា ឆ្នាំ១៩៩៦។
ឯកឧត្តមក៏បានថ្លែង អំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានគាំទ្រកម្ពុជា នាពេលកន្លងមក តាមរយៈការផ្ដល់ ហិរញ្ញប្បទានសហប្រតិបត្តិការ ជាពិសេស ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ដែលជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគផ្ទាល់ពីកូរ៉េ ដែលមិនត្រឹមតែនាំមកនូវដើមទុន និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងនាំមកនូវស្មារតីតស៊ូមិនលះបង់ផង ដែរ។ នាឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូអំពីការចូលជាធរមានន ច្បាប់វិនិយោគថ្មីកាលពីចុងឆ្នាំ២០២១កន្លងទៅ ស្របពេលដែលកម្ពុជាបានបើកដំណើរការសកម្មភាព

សេដ្ឋកិច្ចពេញលេញឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺ កូវី៥-១៩។ ឯកឧត្តមសង្ឃឹមថាច្បាប់វិនិយោគថ្មីនេះ នឹងចូលរួមទាក់ទាញការ វិនិយោគពីកូរ៉េ មកកម្ពុជាបន្ថែមទៀត ជាពិសេស ក្នុងវិស័យឌីជីថល ដែលសាធារណរដ្ឋកូរ៉េបានបោះ ជំហាននាំមុខគេលើសាកលលោក និងក្នុងវិស័យកែច្នៃចំណីអាហារ ដែលជាវិស័យមានសក្តានុពលខ្ពស់ នៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏មានជំនឿជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជានិងសាធារណរដ្ឋកូរ៉េដែលបានចុះហត្ថលេខាកាលពីចុងខែតុលា ឆ្នាំ២០២១ នឹងចូលជាធរមាននា ពេលឆាប់ៗខាងមុខ ដែលនឹងជួយត្រួសត្រាយផ្លូវក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេសទាំងពីរ។ ឯកឧត្តម សុខ ចិន្តាសោភា បានយកឱកាសនៃជំនួបពិភាក្សានេះថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកូរ៉េដែលបានបន្តរក្សាឱ្យមានជើងហោះហើរត្រង់រវាងទីក្រុងសេអ៊ូល និង រាជធានី ភ្នំពេញដោយពុំមានការរអាក់រអួល ចាប់តាំងពីដំណាក់កាលដំបូងនៃការឆ្លងរីករាលដាលនៃជំងឺ វី៥-១៩ រហូតមកទល់បច្ចុប្បន្ន ដែលប្រការនេះបានផ្ដល់លទ្ធភាពដល់កម្ពុជា ក្នុងការតភ្ជាប់ជាមួយពិភពលោក។

ជាការឆ្លើយតប ឯកឧត្តម ឃូ យុនឆួល បានសាទរចំណងមិត្តភាពដ៍ល្អរវាងកូរ៉េ និងកម្ពុជានា ពេលកន្លងមកដែលបានកើតឡើង ពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់កិច្ចគាំទ្រគ្រប់បែបយ៉ាង ដល់វិនិយោគិនកូរ៉េនៅកម្ពុជា។ ឯកឧត្តមមានជំនឿ ថាកិច្ចគាំទ្រនេះ គួបផ្សំជាមួយនឹងច្បាប់វិនិយោគថ្មីរបស់កម្ពុជា និងការចូលជាធរមាននៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងជំរុញឱ្យមានការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែម។ ជាទីបញ្ចប់ ឯកឧត្តម ឃូ យុនឆូល បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីប្រតិភូនិងសហការីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉ នៅពេលវេលាសមស្របណាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យវិនិយោគនិងសហ ប្រតិបត្តិការអភិវឌ្ឍន៍។
សូមបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោង វិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់របស់កូរ៉េចំនួន ២១៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥ប៊ីលានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



