Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន​ចង់ឲ្យ​មាន​ហាង McDonal’s របស់​អា​មេ​រិច នៅ​កូរ៉េ​ខាងជើង​

spot_img

​​ប្រទេស​កូរ៉េខាងជើង​ឲ្យដឹងថា ខ្លួន​ស្វាគមន៍​ដល់​ក្រុមហ៊ុន​រកស៊ី​របស់​អា​មេ​រិច​ឲ្យមាន​វត្តមាន​នៅក្នុង​​ប្រទេស​របស់​ខ្លួន ជាពិសេស​ហាង​លក់ ហេម​បឺ​ហ្គឺ McDonal’s ដ៏​ល្បី​របស់​អា​មេ​រិច​។ នេះ​បើ​តាម​ការ ចេញផ្សាយ​របស់​សារព៌តមាន Next Shark​។​

​ការបញ្ជាក់​យ៉ាងច្បាស់​នេះ​បាន​កើតឡើង​ក្រោយ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ មាន​ភាព​រីកចម្រើន គួរឲ្យកត់សម្គាល់​។​

​ព៌តមាន​នៃ​ការស្វាគមន៍​ចំពោះវ​ត្តមាន​របស់​ក្រុមហ៊ុន​អា​មេ​រិច​នៅក្នុង​ទឹកដី​កូរ៉េខាងជើង លិចលឺ​ពី​​ជំនួប​កំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​កាលពី​ពេល​ថ្មីៗ​នេះ​។​

​មេដឹកនាំ​កូរ៉េខាងជើង​ថ្លែង​នៅក្នុង​ស​ន្និសិទ​ថា “​កូរ៉េខាងជើង​សូម​ស្វាគមន៍​ចំពោះ​ការបណ្តាក់ទុន​​រកស៊ី​ពី​អា​មេ​រិច​។ ពួក​យើង​ចង់​ទាក់ទាញ​ក្រុមហ៊ុន McDonald និង​ក្រុមហ៊ុន​ជំនួញ​របស់​លោក​ត្រាំ​។ ពួក​យើង​សង្ឃឹមថា អា​មេ​រិច​ចាត់ទុក​ប្រទេស​យើង​ជា​ប្រទេស​ធម្មតា​មួយ​”​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​អា​មេ​រិច និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ត្រូវ​គេ​រំពឹងថា​​នឹង​ធ្វើ​ជំនួប​កំពូល​នៅ​ចុងខែ​ឧសភា​នេះ ដែល​ជំនួប​កំពូល​នោះ​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​៕​ សុភ័ក្ត្រ

spot_img
×