Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី តស៊ូមតិ និងប្រកួតប្រជែងគំនិតយុវជនអាស៊ាន ត្រូវបានក្រសួងអប់រំ បង្កើតឡើងដើម្បីពង្រឹងគុណភាព

ភ្នំពេញ ៖ ជាការពង្រឹងគុណភាព ការយល់ដឹងទៅលើយុវជនឲ្យរឹងរឹតតែខ្លាំងក្លាទៀតនោះ ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមរៀបចំកម្មវិធី ” ជជែកដេញដោលយុវជនអាស៊ាន ” ដែលគេរំពឹងថា ជាកម្មវិធីមួយបង្កើនសមត្ថភាពដល់យុវជនអាស៊ាន តាមរយៈការពិភាក្សាជជែកដេញដោលនេះ។

សម្រាប់ការចុះឈ្មោះចូលរួមក្នុងកម្មវិធី ” ជជែកដេញដោលយុវជនអាស៊ាននេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ តទៅ។ ក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាសជ្រើសរើសបេក្ខជន និងបេក្ខនារីដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • ជាយុវជនកម្ពុជា មានអាយុចន្លោះ ១៨-៣៥ឆ្នាំ (ស្ដង់ដារយុវជនអាស៊ាន),
  • មានសមត្ថភាពផ្នែកភាសាអង់គ្លេសស្ទាត់ជំនាញ,
  • មានចំណេះដឹងទាក់ទងទៅនឹងអាស៊ាន,
  • មានពេលវេលាគ្រប់គ្រាន់ ដើម្បីចូលរួមការបណ្តុះបណ្តាល និងការប្រកួត។

ការជជែកដេញដោលយុវជនអាស៊ាននេះ មានការបង្កើតប្រធានបទផ្សេងៗ , បញ្ហាដែលត្រូវចោទឡើង ហើយឲ្យពួកគេធ្វើការពិភាក្សារករបកគំហើញផ្សេងៗ ឆ្លុះបញ្ចាំងពីភាពវិជ្ជមាន និងអវិជ្ជមាន, តស៊ូមតិ និងប្រកួតប្រជែងគំនិត ក្នុងការចូលរួមលើកម្ពស់ការយល់ដឹងអំពីគុណតម្លៃអាស៊ាន បញ្ហាប្រឈម និងឱកាសសម្រាប់យុវជន ដើម្បីបង្ហាញអំពីក្តីកង្វល់ ដំណោះស្រាយ និងផ្តល់ជាធាតុចូលក្នុងដំណើរការនៃការរៀបចំគោលនយោបាយផ្សេងៗ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់មន្ត្រីនៃក្រសួងអប់រំ ឬលេខទូរស័ព្ទ ៖ (+855) 61 649 978, (+855) 78 243 298 ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×