ភ្នំភ្លើងដែលមានអាយុកាល ៦០ពាន់ឆ្នាំមួយ បានបង្ហាញវត្តមានភ្លាមៗបន្ទាប់ពី “លាក់ខ្លួន” អស់កាលច្រើនឆ្នាំ នៅក្រោមដីនាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយនៅកោះខាងជើង ដែលជាកោះមួយក្នុងចំណោមកោះ២សំខាន់របស់ Newzeland ។ ព្រឹត្តិការណ៍នេះកំពុងទាក់ទាញចំណាប់អារម្មណ៍ពិសេសរបស់អ្នកស្រាវជ្រាវភ្នំភ្លើងជាច្រើននាក់របស់ប្រទេសនេះ ។
តំបន់ដែលភ្នំភ្លើងចាប់ផ្តើមបង្ហាញវត្តមាន។
គំហើញអណ្តាតភ្នំភ្លើងនេះចាប់ផ្តើមពីបាតុភូតដីប្រេះរយះបង្កើតទៅជារណ្តៅជម្រៅដល់ទៅ ២០ម៉ែត្រ ប៉ណ្តោយ ២០០ម៉ែត្រ ក្រោយពេលភ្លៀងធ្លាក់យ៉ាងធំមួយនាសប្តាហ៍មួយ នាRotorua ។ តាមបណ្តាអ្នកជំនាញការភ្លៀងធំនេះបានហួតយកទៅតាមនូវស្រទាប់ថ្មកំបោរផ្នែកខាងលើ ។
ផ្អែកតាមលក្ខណៈធរណីសាស្ត្រនៅតំបន់នេះ អ្នកវិទ្យាសាស្ត្រកំណត់បានថា ទីនេះធ្លាប់ជាមាត់រណ្តៅភ្នំភ្លើងមួយមានអាយុកាល ៦០ពាន់ឆ្នាំមកហើយ ។
ម្ចាស់កសិដ្ឋាន Colin Tremain ឲ្យដឹងថា កសិដ្ឋានរបស់លោកតែងមានបាតុភូតបាក់ស្រុតដីជាប្រចាំ ប៉ុន្តែនេះជាការបាក់ស្រុតដីធំបំផុតពុំធ្លាប់មានពីដើមមក ។
ដូចនេះឯងទើបអ្នកខ្លះនិយាយថា អស់ពីធរណីស្រូបប្រហែលដល់ភ្លើងឆេះកាលម្តង ៕ ចន្ទ្រា