Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេញមួយសប្ដាហ៍ខាងមុខ ស្ថានភាពអាកាសធាតុនៅកម្ពុជា នៅតែមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

ភ្នំពេញ ៖ សម្រាប់ស្ថានភាពធាតុអាកាសនៅកម្ពុជានាពេលនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ឱ្យដឹងថា ចាប់ពីថ្ងៃទី៦-១២ ខែមេសា ឆ្នាំ២០២២នេះ តំបន់វាលទំនាបកណ្តាល តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមជាបន្តទៀត។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ៖

  • នៅថ្ងៃទី ៦-៩ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម។
  • នៅថ្ងៃទី ១០-១២ ខែមេសា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ÷

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ។

២- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ÷

  • សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
  • នៅថ្ងៃទី១១-១២ ខែមេសា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ ។

៣- តំបន់មាត់សមុទ្រ ÷

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ។

ដូច្នេះ សូមសាធារណជន ប្រជាពលរដ្ឋជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×