Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកិច្ចការនារី កំពុងអនុវត្តផែនការយុទ្ធសាស្ត្រ ពង្រឹងពង្រីកសហក្រិនភាពស្ត្រីវ័យក្មេង អំពាវនាវដៃគូចូលរួមជួយអភិវឌ្ឍ

ភ្នំពេញ ៖ លោកស្រី គង់ សូរីតា អនុរដ្ឋលេខាក្រសួងកិច្ចការនារី បានបង្ហាញថា ក្រសួង បាននិងកំពុងមានយុទ្ធសាស្រ្តផ្ទាល់ខ្លួនក្នុងការជួយលើកកម្ពស់សហគ្រិនភាពស្ត្រី គឺយុទ្ធសាស្រ្តនារីរតនៈ ទី៥ ដែលមានផ្នែកសំខាន់ គឺបង្កើនភាពអង់អាចទៅដល់ស្រ្តីផ្នែកហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យពួកគាត់ចេះគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ផែនការអាជីវកម្ម ធនធានមនុស្ស ចង្វាក់ផលិតកម្ម ចង្វាក់ការងារ និងប្រព័ន្ធទីផ្សារ ដើម្បីឈានទៅធ្វើជាសហគ្រិនភាពស្ត្រីវ័យក្មេង។

ជាមួយគ្នានេះផងដែរ លោកស្រី គង់ សូរីតា អនុរដ្ឋលេខាក្រសួងកិច្ចការនារី ក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងដៃគូសហការទាំងអស់ សូមបន្តជួយដល់សហគ្រិនស្រ្តីវ័យក្មេង តាមរយៈការជួយផ្នែកហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាល ការប្រឹក្សាយោបល់ផ្សេងៗ ដល់សហគ្រាសខ្នាតតូច មីក្រូ និងមធ្យម ជាពិសេសសគ្រិនស្រ្តី និងក្មេងស្រី ដើម្បីបង្កើនចំនួនសហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជា ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។

ដើម្បីធ្វើឲ្យសហគ្រិនភាពស្ត្រីវ័យក្មេងអាចប្រព្រឹត្តទៅបាន និងមានភាពរឹងមាំនោះ ក្រសួងកិច្ចការនារី បានដាក់ដំណើរការនូវមជ្ឈមណ្ឌល់អភិវឌ្ឍន៍សហគ្រិនភាព ដែលមានសមាសភាពសំខាន់ ៤ គឺ ១- បង្កើតកម្មវិធីបណ្តុះបណ្តាល, ២- ការគាំទ្រការអភិវឌ្ឍន៍អាជីវកម្ម, ៣- ការស្រាវជ្រាវថ្នាលនៃសហគ្រិន, និង ៤- ពង្រីកនិងជំរុញបណ្តាញការប្រមូលផ្តុំរបស់ស្រ្តី»។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានសហការជាមួយធនាគារជាតិ បានបង្កើតកម្មវិធីមួយ ដើម្បីជួយទៅដល់ស្រ្តី និងក្មេងស្រី ជាពិសេសនៅតាមបណ្តាខេត្ត ដើម្បីជួយធ្វើឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើន តាមរយៈការផ្តល់ចំណេះជំនាញ និងចំណេះដឹងហិរញ្ញវត្ថុ ដែលជាចំណែកមួយជំរុញ និងលើកកម្ពស់វិស័យសហគ្រិននៅកម្ពុជា ជាពិសេសទៅដល់ស្រ្តី និងក្មេងស្រី។

លោកស្រី គង់ សូរីតា បានថ្លែងអំពីផែនការ យុទ្ធសាស្ត្រនៃការអភិវឌ្ឍសហគ្រិនភាពស្ត្រីវ័យក្មេងបែបនេះ គឺធ្វើឡើងក្នុងកម្មវិធីបិទបញ្ចប់វគ្គសិក្សាលើគម្រោងសហគ្រិនភាពស្ត្រីសកម្ម (WE Act) ឆ្នាំ២០២១ ដល់ ឆ្នាំ២០២២ នាពេលថ្មីៗនេះ ដោយមានការចូលរួមពី លោកស្រី ជា សេរី ឧបការីទេសាភិបាល និងអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា, លោកស្រី Cecile Dahome ស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុន សិវែ , លោកស្រី Sabine Joukes នាយិកាប្រចាំប្រទេស អង្គការផេក តំណាងធនាគារ អេប៊ីអេ ព្រមទាំងសិស្សនិស្សិតជាច្រើននាក់ទៀត។

បើតាមរបាយការណ៍ក្រសួងកិច្ចការនារី បង្ហាញថា ចាប់ពីខែមីនា ដើមឆ្នាំ២០២១ ដល់ឆ្នាំ២០២២ គម្រោងសហគ្រិននារីសកម្មនេះ សម្រេចបានសមិទ្ធផលសំខាន់ៗចំនួន ៤ ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×