Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យការគាំទ្រផលិតផលខ្មែរ ថែរក្សាសេដ្ឋកិច្ចជាតិ ក្លាយជាស្មារតីខ្មែរជួយខ្មែរ ប្រើប្រាស់ និងទិញផលិតផលខ្មែរ

ភ្នំពេញ ៖ ក្នុងឱកាសទិវាជាតិ លើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ» នាពេលខាងមុខឆាប់ៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានចេញសារលិខិតអបអរសាទរ ជំរុញដល់ជនរួមជាតិ ធ្វើយ៉ាងណាគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុករបស់កម្ពុជា ឈានទៅលើកស្ទួយសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមឲ្យកាន់តែរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។

លិខិតអបអរសាទរ ស្ដីពីការលើកស្ទួយផលិតផលខ្មែរនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា ក្រោមប្រធានបទ «គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ» ដែលគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយនឹងក្រសួងពាណិជ្ជកម្ម រួមគ្នារៀបចំ និងលើកយកប្រធានបទដ៏មានសារៈសំខាន់ ធ្វើការបំផុស និងលើកទឹកចិត្តបងប្អូនជនរួមជាតិទាំងអស់ ឱ្យគាំទ្រ និងយកចិត្តទុកដាក់នេះ គឺក្នុងគោលដៅលើកកម្ពស់ផលិតផលក្នុងស្រុក របស់ខ្មែរ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍ និងការរីកចម្រើននៃសង្គមជាតិយើង ជាពិសេសក្នុងបរិបទបច្ចុប្បន្ន ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ទាក់ទងនឹងវិបត្តិជំងឺកូវីដ-១៩ ដែលរំខានដល់ទិវាគាំទ្រផលិតផលខ្មែរនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយអត្រានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ក៏ដូចជាការត្រៀមលក្ខណៈឈានទៅអនុវត្តផែនការសម្របខ្លួនរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឆ្នាំនេះ ក៏ដូចជាពីរឆ្នាំកន្លងទៅ ដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២នេះ មិនបានរៀបចំព្រឹត្តិការណ៍ដោយផ្ទាល់នៅតាមទីសាធារណៈនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវបរទេសដែលរស់នៅ ឬកំពុងធ្វើទេសចរណ៍នៅកម្ពុជា បានឃើញពីភាពសម្បូរបែប នៃផលិតផលខ្មែរ ទាំងសិប្បកម្ម កសិកម្ម វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ អាហារ ភេសជ្ជៈ និងគ្រឿងសង្ហារឹម ជាដើម ។ល។ , ប៉ុន្តែ យើងនៅតែរក្សានូវជំហរនេះ ទិវានេះ និងការគាំទ្រផលិតផលខ្មែរ តម្កល់ជាធំសម្រាប់ជាតិខ្មែរទាំងមូលដដែល។

ទាក់ទងទៅនឹងចរន្តសេដ្ឋកិច្ច ដែលក្នុងនោះក៏មានការគាំទ្រផលិតផលខ្មែរផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានពន្យល់ថា ឈរលើសមិទ្ធផលនានាជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមម្លប់នៃសន្តិភាព បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺឆ្លងពីឋានៈជាប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការកាលពីឆ្នាំ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ, រាជរដ្ឋាភិបាល ពិតជាមានមោទនភាពចំពោះការខិតខំរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ , គណ:កម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ រាជធានី ខេត្ត , ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាបំផុសចលនាទិញ និងប្រើប្រាស់ផលិតផលខ្មែរ ជាពិសេស នៅក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺមេរោគកូវីដ-១៩ ដែលយើងត្រូវពង្រឹង និងពង្រីកផលិតផលក្នុងស្រុក ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម ឲ្យមានសន្ទុះខ្លាំងក្លាទៅមុខបន្ថែមទៀត, ខ្ញុំសូមអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី ៥ ឆ្នាំ២០២២ ក្រោមប្រធានបទ ” គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ ” នេះ ក្លាយជាស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នាំគ្នាលើកកម្ពស់ការប្រើប្រាស់ និងទិញផលិតផលខ្មែរជាដរាបរៀងទៅ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×