Monday, October 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធុំក្លិនមិនស្រួល ចេញពីសាខាពន្ធដារខេត្តកណ្តាល បន្ទាប់ពីមន្ត្រីចំនួន ៥រូប ត្រូវបានដកបញ្ឈរជើង

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវ និងភាពមិនប្រក្រតីមួយចំនួនរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល និងរឿងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដកមន្ត្រីចំនួន ៥រូប ដោយក្នុងនោះមានអ្នកខ្លះពាក់ព័ន្ធភាពមិនប្រក្រតីក្នុងរឿងពុករលួយ និងអ្នកខ្លះមិនពាក់ព័ន្ធនោះ គឺមន្ត្រីនឹងដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំឲ្យបើកការស៊ើបអង្កេត ស្រាវជ្រាវនៅក្នុងសាខាពន្ធដារ ខេត្តកណ្តាល។

មន្ត្រីមួយចំនួននៅសាខាពន្ធដារខេត្តកណ្តាល ក៏បានស្នើលោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ ពិនិត្យស្រាវជ្រាវករណីមន្ត្រីចំនួន ៥នាក់ ត្រូវបានក្រសួងដកបញ្ឈរជើងព័ន្ធភាពមិនប្រក្រតីក្នុងការបំពេញការងារ។

បើតាមមន្ត្រីសាខាពន្ធដារខេត្តកណ្តាលបានទម្លាយឲ្យដឹងថា លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល បានបង្កើតបក្ខពួកនិយម ហើយជាពិសេសចំពោះឯកសារប្រថាប់ត្រាបង់ពន្ធ (ជាប់ពន្ធ) គាត់អោយមន្ត្រីរក្សាទុក មានរយៈពេលរាប់ខែ ដែលគេសង្ស័យថា នេះជាបញ្ហាគិតរឿងផលប្រយោជន៍ ហើយមិនបានដាក់ចូលក្នុងប្រព័ន្ធទិន្នន័យ មានន័យថា បើត្រូវរ៉ូវគ្នាហើយរឿងសេវា ទើបដាក់បញ្ចូលក្នុងប្រព័ន្ធទិន្នន័យ ជាវិធីរកលុយមួយដែលប៉ះពាល់ដល់កិត្តិយសអង្គភាព ព្រោះជាគោលការណ៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ រាប់ឯកសាប្រថាប់ត្រាបង់ពន្ធ (ជាប់ពន្ធ) មិនត្រូវបានអនុញ្ញាតអោយរក្សាទុកយូរដល់រាប់ខែ ហើយមិនដាក់ចូលក្នុងប្រព័ន្ធទិន្នន័យឡើយ ចាំបាច់ត្រូវបំពេញការងារនេះ ដាក់ចូលក្នុងប្រព័ន្ធទិន្នន័យ យ៉ាងយូរបំផុតពី៤ ថ្ងៃ ទៅ៨ថ្ងៃ ។
កាលណាទុករាល់ឯកសារប្រថាប់ត្រា (ជាប់ពន្ធ) យូរ ក្រៅពីប្រព័ន្ធទិន្នន័យ គឺការងារចាំបាច់មើលមិនឃើញ ។ ដូច្នេះទុកយូររាប់ខែ ដល់ត្រូវដង ត្រូវផ្លែគ្នា ទើបបញ្ចូលក្នុងប្រព័ន្ធទិន្នន័យ ដាក់ក្នុងរង្វង់៤ ទៅ៨ថ្ងៃស្របតាម ក្រសួង ,និង អគ្គនាយកដ្ឋានពន្ធដារ រកចំណូលតាមបច្ចេកទេសនេះ ដោយលាក់លៀមបំផុត ។

ប្រភពដដែលបានបន្តថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល រាល់ឯកសារដែលមន្ត្រីត្រូវយកទៅឆ្លង ដើម្បីចុះហត្ថលេខា បើមិនមានលុយទេ ត្រូវរក្សាទុកចោល ឬកាក់ទុកសិន។ ពិសេសគាត់កំពុងមានមោទនភាព ខណៈយកឈ្មោះថ្នាក់ដឹកនាំ មកប្រើ ហើយគំរាមមន្ត្រីក្រោមឱវាទ ឈានដល់ការប្រើសំដីមិនសមរម្យ ក្នុងនាមជាប្រធានដឹកនាំអង្គភាពមួយ។

មន្ត្រីអគ្គនាយកពន្ធដារបានបង្ហើបឲ្យដឹងថា ស្របពេលដែលក្រសួងដកបញ្ឈរជើងមន្ត្រីចំនួនប្រាំរូប ក្នុងនោះមានអ្នកជាប់ពាក់ព័ន្ធកំហុស អ្នកខ្លះទៀតអត់ពាក់ព័ន្ធ។ ចំណែកលោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល កំពុងតែរកខ្នងបង្អែកដើម្បីការពារ ខណៈខាងអគ្គនាយកពន្ធដារចុះស៊ើបអង្កេត ស្រាវជ្រាវ ធ្វើសវនកម្ម រកឃើញនូវកំហុសចំពោះការគ្រប់គ្រង របស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល មានទាំងលិខិតផ្ទេរសិទ្ធិប្រើប្រាស់កាន់កាប់ដីធ្លី ក្លែងក្លាយ ហើយប្រថាប់ត្រាបង់ពន្ធ , ខណៈដាក់តម្លៃពន្ធប្រមាណជាង៥លានរៀន ,! ចុះបើរកឃើញឯកសារក្លែងលើសពីនេះ តើលោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្តាល គិតយ៉ាងណា ការគ្រប់គ្រងរបៀបនេះ ? នេះមិនទាន់និយាយរឿងត្រាមួយ(កំផ្លុស) រកឃើញនៅក្នុងសាខាពន្ធដារ ខេត្តកណ្តាល តើក្លែងក្លាយ ឬទុកបម្រើអោយអ្វីមួយ ? ។

មន្ត្រីនៅសាខាពន្ធដារខេត្តកណ្តាលបានឲ្យដឹងថា លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល រៃអង្គាសលុយកូនចៅរាល់ខែ ស៊ីដាច់ប្រាក់ឧបត្ថម្ភជាដើម ។ អ្វីដែលមន្ត្រីមួយចំនួនឆ្ងល់ ហេតុអីក៏លោក នុត វុត្ថា គ្រប់គ្រងអោយបានត្រឹមត្រូវ មានតម្លាភាព ស្របតាមគោលការណ៍ របស់អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ចាំបាច់យកឈ្មោះថ្នាក់ដឹកនាំ មកកៀបសង្កត់កូនចៅ បង្គាប់ បញ្ជាអោយ ប្រមូលពន្ធ ផ្ទុយពីសេចក្តីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

មន្ត្រីដដែលបានបន្តថា មន្ត្រីមួយចំនួននៅសាខាពន្ធដារខេត្តកណ្តាល គ្រោងនឹងដាក់ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំឲ្យបើកការស៊ើបអង្កេត ស្រាវជ្រាវនៅក្នុងសាខាពន្ធដារ ខេត្តកណ្តាល។

ទាក់ទងករណីខាងលើនេះ លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទជាច្រើនដងមិនមានអ្នកទទួល៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×