Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សឿងមែន ! យុវជនម្នាក់ ជិះម៉ូតូដេញបំបុកជនសង្ស័យម្នាក់ ក្រោយពេលធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទ IPhone 11pro មួយគ្រឿង និងចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានយុវជនរងគ្រោះ ជិះម៉ូតូដេញបំបុកបណ្តាលឲ្យដួល ត្រូវបានប្រជាពលរដ្ឋជួយដេញស្ទាក់ ចាប់បានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤៥នាទីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបេតុងលូ៥ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ ប៉ៃ ប៉ោហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដឹកជញ្ជូនរបស់ក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ចំណែកជនសង្ស័យមានឈ្មោះសុខ ដែន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ។

យោងតាមសម្តីជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូមួយគ្រឿងចេញពីម្តុំផ្សារសឡា ក្នុងទិសដៅពីកើតទៅលិច ហើយក៏បានទុកទូរស័ព្ទដៃមួយគ្រឿងម៉ាកIPhone 11pro មួយគ្រឿង នៅឃ្លុបខាងមុខជិតដៃចង្កូតខាងឆ្វេង ស្របពេលនោះ ក៏លិចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JH-7620 ជិះឌុបក្មេងស្រីអាយុប្រហែល១០ឆ្នាំម្នាក់ នៅពីខាងក្រោយបានជិះមកក្បែរ ជនរងគ្រោះរួចក៏បានធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទរបស់គាត់ បានសម្រេចហើយព្យាយាមបើករត់គេចខ្លួន តែត្រូវបានជនរងគ្រោះជិះដេញតាមពីក្រោយដេញធា.ក់បំបុកជនសង្ស័យ តាំពីម្តុំផ្សារសឡា រហូតមកដល់ចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាជួយដេញស្ទាក់ និងឃាត់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដឹកយកមកសាកសួរបន្តនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទដៃ ពីជនរងគ្រោះពិតប្រាកដមែន។

ចំណែកជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចចាត់ការដាក់បន្ទុក លើជនសង្ស័យខាងលើផងដែរ។

បច្ចុប្បន្នជនសង្ស័យកំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×