Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក-អាស៊ាន ដើម្បីស្វែងយល់អំពីស្ថានភាពនៃការធ្វើពាណិជ្ជកម្ម ផលវិបាក សំណូមពរ និងការស្វែងរកដំណោះស្រាយចំពោះការធ្វើធុរកិច្ច នៅកម្ពុជា

spot_img

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមប្រឹក្សាធុរៈកិច្ចអឺរ៉ុប-អាស៊ាន បំពេញទស្សនកិច្ចមកកម្ពុជាទៀងទាត់ ដូចក្រុមប្រឹក្សាដទៃទៀត ជាពិសេសក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក-អាស៊ាន ដើម្បីស្វែងយល់អំពីស្ថានភាពនៃការធ្វើពាណិជ្ជកម្ម ផលវិបាក សំណូមពរ និងការស្វែងរកដំណោះស្រាយចំពោះការធ្វើធុរកិច្ច នៅកម្ពុជា។

ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូក្រុមហ៊ុនPrudential Insurance Growth Markets ដឹកនាំដោយលោក Donald Kanak ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងជាប្រធានក្រុម ប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម លោកប្រធានក្រុមប្រឹក្សាធុរៈកិច្ចអឺរ៉ុប-អាស៊ាន បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពី គោលបំណង វឌ្ឍនភាពការងារ និងទិសដៅសកម្មភាពការងារបន្តរបស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២២ និងបានបង្ហាញពីគោលបំណងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត។

បន្ថែមពីលើនេះ លោកបានជម្រាបជូនអំពីការរៀបចំកិច្ចប្រជុំកំពូលក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែកញ្ញា ឆ្នាំ២០២២ខាងមុខ និងបានបង្ហាញចំណាប់អារម្មណ៍ផងដែរលើគម្រោងអាទិភាពសំខាន់ៗនៃវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជានាពេលបច្ចុប្បន្ន។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពការងារសំខាន់ៗរបស់ក្រសួងរួម មាន៖ គម្រោងបង្កើតស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីក្រោមកិច្ចសហការជាមួយអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ)ដើម្បីចាប់ផ្ដើមជំរុញការប្រើប្រាស់យានយន្តដើរដោយថាមពល អគ្គិសនី និងគម្រោងស្តីពីការដឹកជញ្ជូនបៃតងនៅខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំជាមួយធនាគារពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមប្រឹក្សាធុរៈកិច្ចអឺរ៉ុប-អាស៊ានបំពេញទស្សនកិច្ចមកកម្ពុជាទៀងទាត់ ដូចក្រុមប្រឹក្សាដទៃទៀត ជាពិសេសក្រុមប្រឹក្សាធុរកិច្ចរបស់អាមេរិក-អាស៊ាន ដើម្បីស្វែងយល់អំពីស្ថានភាពនៃការធ្វើពាណិជ្ជកម្ម ផលវិបាក សំណូមពរ និងការស្វែងរកដំណោះស្រាយចំពោះការធ្វើធុរកិច្ច នៅកម្ពុជា។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើផងដែរឱ្យក្រុមប្រឹក្សាធុរកិច្ចរបស់អឺរ៉ុប-អាស៊ាន បំពេញទស្សនកិច្ច ឬបេសកកម្មមកកាន់បណ្តារដ្ឋជាសមាជិកអាស៊ានជាប្រចាំឆ្នាំ ជាពិសេសជួបប្រជុំ ជាមួយថ្នាក់ដឹកនាំបណ្ដារដ្ឋមន្ត្រីតាមបណ្ដាវិស័យក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Prudential ដែលកន្លងមកបានជួយឧបត្ថម្ភមួកសុវត្ថិភាព សម្ភារសុវត្ថិភាពចរាចរណ៍ ការអប់រំបណ្ដុះ បណ្ដាលអំពីសុវត្ថិភាពចរាចរណ៍នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន ដើម្បីចូលរួមកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍នៅកម្ពុជា៕ រក្សាសិទ្ធិដោយ ​៖ សុទ្ធ លី

spot_img
×