បន្ទាយមានជ័យ ៖ សមត្ថកិច្ចបញ្ជាក់ថា ករណីរឿងអធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាសបង គឺជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួន មិនពាក់ព័ន្ធអង្គភាព ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឡើយ ។

នៅថ្ងៃទី ៦ ខែមេសា ២០២២នេះ អ្នកនាំពាក្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានច្រានចោលការផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុក ថាវរីមាសបង និងសារពត៌មានមួយចំនួន ពាក់ព័ន្ធលោក មាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោក មាស ឬទ្ធី ត្រូវបាននារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ថាវរីមាសបងចោទប្រកាន់ថា បានចាប់រំលោភលើរូបនាង នៅពេលដែលនាងបានទៅពឹងពាក់ឱ្យលោកជួយដោះស្រាយបញ្ហាអ្នកជំពាក់បំណុលក្រោយពីចុះស្រាវជ្រាវ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអះអាងថា ករណីរឿងលោក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាសបង ជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួន មិនជាប់ពាក់ព័ន្ធអង្គភាពការចុះផ្សាយពាក់ព័ន្ធលោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើឲ្យសាធារណៈជន មានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនព័ត៌មានដល់សាធារណជន ជុំវិញការបង្ហោះលើគណនីហ្វេសប៊ុក ឈ្មោះ ថាវរី មាសបង និងសារព័ត៌មានមួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់ ពាក់ព័ន្ធលោកវរសេនីយ៍ឯក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើឲ្យសាធារណជន អ្នកសារពត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម មានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរចំពោះអង្គភាពយើងខ្ញុំ ។

ក្រោយស្រាវជ្រាវ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថា ករណីរឿងលោក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាសបង គឺជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួនរបស់អ្នកទាំងពីរតែប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធអង្គភាព ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឡើយ ។
សូមរំលឹកថា បែកធ្លាយម្ចាស់អាខោនហ្វេសប៊ុកមានឈ្មោះ ថាវរី មាសបង បានចោទប្រកាន់លោក មាស រិទ្ធី អធិការស្រុកព្រះនេត្រព្រះ ថាចាប់រំលោភ។ ថ្មីៗនេះមានការបែកធ្លាយពីម្ចាស់អាខោនដែលមានឈ្មោះ ថាវរី មាសបង បានទម្លាយរឿងលោកអធិការស្រុកព្រះនេត្រព្រះ ចាប់រំលោភហើយនិងលួងលោមជួយដោះស្រាយរឿងជូនតែមិនធ្វើតាមសន្យាត្រូវម្ចាស់អាខោនឈ្មោះ ថាវរី មាសបង ទម្លាយរឿងដូចខាងក្រោម៖
ទោះបីលោកអធិការស្រុកព្រះនេតព្រះឯងលុបភស្ថុតាងលុបសារខំបំភ្លៃខ្មៅទៅជាស ប្រកែមិនព្រមទទូលកំហុសរហូតដល់រួចខ្លួនពីច្បាប់ក៏ដោយ តែលោកត្រូវចាំកម្មពារមានពិតព្រោះលោកមានកូនស្រីចៅស្រីកម្មនោះនិងតាមសងវិញមិនខាន ហើយកុំបាច់ឲ្យប្រពន្ធមកប្ដឹងខ្ញុំ ខ្ញុំមិនខ្លាចទេ លោកឯងចាប់រំលោភខ្ញុំ ពេលភ្លាមៗខ្ញុំមិនប្ដឹងព្រោះយល់ថា លោកមានមុខមាត់នៅស្រុកនិងហើយសន្យាថា និងទទូលខុសត្រូវលើរូបខ្ញុំនិងជួបដោះស្រាយរឿងគេជំពាក់លុយឲ្យខ្ញុំ ទើបខ្ញុំព្រមនៅស្ងៀម តែឡូវអ្វីៗមិនដូចពាក្យសន្យាសោះ ។
ចំពោះបញ្ហាការចោទប្រកាន់របស់ម្ចាស់អាខោនឈ្មោះ ថាវរីមាសបង, លោក មាស រិទ្ធី អធិការស្រុកព្រះនេត្រព្រះបានប្រាប់ដល់សារព័ត៌មានថា ជារឿងផ្ទាល់ខ្លួននិងជារឿងការយល់ច្រឡំបន្តិចបន្តួច ហើយរឿងដែលបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុកលោកនឹងមាននីតិវិធីចំណាត់ការជាបន្ត ។
ចំពោះបញ្ហាទាំងអស់នេះ មហាជនសង្ឃឹមថា ថ្នាក់លើ នឹងដាក់អធិការកិច្ចស៊ើបអង្កេតរកការពិត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







