ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការដួលញដូរសារធាតុញៀន ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០១៩ នៅក្រុងសៀមរាប ខេត្តសៀមរាប ។
លោកជំទាវ គិម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ឡៃ រម្បមុន្នី ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៦ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៨ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ខណ:ដែលសាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដដែល។ គាត់ក៏ប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៩ នៅ នៅក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៥ កព្ចាប ទម្ងន់ ៧,០៣ ក្រាម ។
សំណុំរឿងក្តីនេះ, តុលាការកំពូលបានលើកពេល ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

