Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ចង់​ល្បី ចាប់​សត្វព្រៃ មក​ធ្វើ​ម្ហូប​បង្ហោះ​លើ​យូ​ធូប ហើយ​ក្រសួង​ជំនាញ កំពុង​ប្រមូល​ឯកសារ​និង​ស្វែងរក​ចាប់ខ្លួន​

​​​ភ្នំពេញ ​៖ នារី​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​បង្កើត​ទំព័រ Youtube មួយ​ឈ្មោះ Natural Life TV ហើយ​បាន​បង្ហាញ​សកម្មភាព យក​សត្វព្រៃ​ជាច្រើន​ប្រភេទ មក​សម្លាប់​ធ្វើ​ជាមួយ​ម្ហូប​យ៉ាង​ស្រស់ៗ​ជាក់​តែម្តង ហើយ​មាន​សត្វ​ខ្លះ ជា​ប្រភេទ​សត្វ​កម្រ​ថែមទៀត មក​បង្ហោះ​លើ​ទំព័រ Youtube របស់​នាង​។​

​ជាមួយ​ករណីនេះ បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាច្រើន បាន​ចូល​ខំ​មិន​ក្នុងផេក​យូ​ធូប​នោះ ដោយ​បាន​សម្តែង​ការសោកស្តាយ​ជា​ខ្លាំង និង​បាន​និយាយ​រិះគន់ ទៅ​លើ​ក្មេងស្រី​នោះ ។ ប្រភព​ហ្វេ​សប៊ុក បានបញ្ជាក់​ថា “​សែនស្តាយ សត្វ​ត្រ​យ៉ង​ដ៏​កម្រ និង​ជា​សត្វ​តំណាង​ឲ្យ​កម្ពុជា​ណាស់ ដែល​ត្រូវបាន​សម្លាប់ ។ សត្វ​កម្រ​យ៉ាង​នេះ​គួរ​ណាស់ តែ​ជួយ​គ្នា ថែរក្សា អភិរក្ស​ឲ្យបាន​គង់វង្ស ទុកជា​សម្បត្តិ​ជាតិ​។ សូម​បង ប្អូន​ចូលរួមចំណែក ស្រឡាញ់ ថែរក្សា ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​យើង​។ សូមបញ្ជាក់​: Admin ក៏​មិន​បានដឹង​ពី ប្រភព​ច្បាស់​លាស់ នៃ​វីដេអូ​នេះដែរ​។ មិនដឹង​ថា​នៅ​ស្រុក​ខ្មែរ ឬ​ប្រទេស​គេ តែ​បើ​តាម​រូបភាព​វីដេអូ អាច​ជា​ទេសភាព ស្រុក​ខ្មែរ​យើង​ដែរ ដូច្នេះ​ខ្ញុំ​ក៏​សម្រេចចិត្ដផុស ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឃើញ និង ទុកជា ការពិចារណា​ទាំងអស់គ្នា​។ ចំណែក​បណ្តាញ​សង្គមួ​យ​ទៀង ក៏​បាន​បញ្ចេញមតិ​ផងដែរ​ថា ស្រុក​ខ្មែរ​យើង​មិច​បានជា​សំបូរ​ពូជ​មនុស្ស​បំផ្លាញ​ជាតិ​ម្ល៉េះ ព្រៃឈើ សត្វព្រៃ បឹង ទន្លេ បំផ្លាញ​ចង់​អស់ហើយ ខ្ញុំ​តាំងពី​កើតមក មិន​ដែល​បាន​ស្គាល់​សត្វ​ចឹងៗ​ទេ មើល​ទៅ​គ្មាន​វាសនា​ស្គាល់​ទេ ព្រោះ​គេ​កំពុង​សម្លាប់​”​។​

​ទាក់ទង​នឹង រូបភាព និង​វីដេអូ ដែល​នារី​ម្នាក់ សម្លាប់សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ យក​ធ្វើជា​ម្ហូប មាន​ទាំង​ចង្ក្រាន​កំពុង​ដុត​ភ្លើង​ក្តៅៗ ហើយ​បង្ហោះ​តាម Youtube បាន​នាំឲ្យ​មាន​ការចាប់អារ​ម្មណ៍ និង​រិះគន់​យ៉ាងខ្លាំង​ពី​អ្នកលេង​បណ្តាញ​សង្គម Facebook និង​ទាមទារ​ឲ្យមាន​ចំណាត់​ការទៅលើសកម្មភាព​របស់​នារី​វ័យក្មេង​រូប​នេះ​ផង​ដែរ​។​

​លោក សៅ សុភាព អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​ថ្លែងឲ្យដឹងថា ក្រសួង​បរិស្ថាន​បាន​ទទួល​ព័ត៌មាន​នេះ​អស់ហើយ ហើយ​ក៏​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​ជុំវិញ​ករណី​នេះ​។ ករណីនេះ គឺ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​បញ្ជា​ឲ្យ​ចាត់វិធានការ​បន្ទាន់​តែ​ម្តង​។​

លោក សៅ សុភាព បានបញ្ជាក់​ថា “​ជាគោលការណ៍​មក គឺ​លោក​រដ្ឋមន្ត្រី គាត់​បាន​បញ្ជា​ឲ្យ​ចាត់វិធានការ​បន្ទាន់​ហើយ​។ យើង​នឹង​ប្រមូល​ព័ត៌មាន ហើយ​យើង​នឹង​ហៅ​គាត់​មក​អប់រំ​ណែនាំ ហើយ​ប្រសិនបើ​រក​ឃើញ​ថា ការសម្លាប់​សត្វ​នេះ​មាន​កម្រិត​ធ្ងន់ធ្ងរ​នឹង​ឈាន​ទៅ​ចាត់ការ​តាមច្បាប់​របស់​ក្រសួង​ថែមទៀត​ផង​”​។​

​លោក សៅ សុភាព ៖ មិន​ត្រឹមតែ​ចាត់​វិធានការ​ចំពោះ​នារី​រូប​នេះ​នោះ​ទេ ក្រសួង​បរិស្ថាន ក៏​នឹង​ស្នើ​ទៅ​ខាង Youtube ដើម្បី​ដក​វីដេអូ​ទាំងនេះ​ចេញពី Youtube ថែមទៀត​ផង​។​

​សូមបញ្ជាក់​ថា នារី​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​រូបនេះ បាន​បង្កើត​ទំព័រ Youtube មួយ​ឈ្មោះ Natural Life TV ហើយ​បាន​បង្ហាញ​សកម្មភាព​យក​សត្វព្រៃ​ជាច្រើន​ប្រភេទ មាន​សត្វ​ខ្លះ​ជា​ប្រភេទ​សត្វ​កម្រ​ថែម​ទៀត​មក​បង្ហោះ​លើ​ទំព័រ Youtube របស់​នាង​។ ការ​បង្ហោះ​នេះ គឺ​មាន​គោលបំណង​ស្វែងរក​ការមើល​ឲ្យបាន​ច្រើន ដើម្បី​ទទួលបាន​ថវិកា​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​តាមរយៈ​ក្រុមហ៊ុន Google៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

×