Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ កំណត់ពេលវេលាចំនួនបីខែ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសិក្សា ពិនិត្យ និងកែសម្រួលលទ្ធផល លើគម្រោងសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្ដម សូរ វុិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលគម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតរបស់ ក្រុមហ៊ុន China Railway International Group Co., Ltd ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសិក្សា តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេសរបស់ក្រសួង។

រដ្ឋលេខាធិការក្រសួងសាធារណការ បានថ្លែងថា កិច្ចប្រជុំនេះផ្តោតជាសំខាន់ លើការពិភាក្សាអំពីការកំណត់ពេលវេលាជាក់លាក់ ឱ្យក្រុមហ៊ុនបញ្ចប់របាយការណ៍សិក្សារបស់ខ្លួន ប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមបទដ្ឋាន និងមានគុណភាពដែលអាចទទួលយកមកពិនិត្យ និងវាយតម្លៃជារួមបាន។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានកំណត់ពេលវេលាចំនួនបីខែ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសិក្សា ពិនិត្យ និងកែសម្រួលលទ្ធផលនៃការសិក្សារបស់ខ្លួន ឬសិក្សាបន្ថែមដើម្បីផ្ដល់របាយការណ៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុន និងបានជំរុញឱ្យក្រុមហ៊ុនធ្វើយ៉ាងណាបញ្ចប់ការសិក្សារបស់ខ្លួនឱ្យបានលឿន និងទាន់ពេលវេលាដែលបានកំណត់ ដើម្បីឈានទៅការចាប់ផ្ដើមគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ក្នុងពេលវេលាឆាប់ៗតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល៕ រក្សសិទ្ធិដោយ ៖ សុទ្ធ លី

×