Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទសាភិបាលធនាគារកណ្តាលអាស៊ាន ក្រោមប្រធានបទ “ហិរញ្ញប្បទានប្រកបដោយចីរភាព ការកៀរគរហិរញ្ញប្បទាន សម្រាប់ការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសន្និសីទជាន់ខ្ពស់ (High-Level Conference)ទន្ទឹមគ្នានឹងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និង កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទសាភិបាលធនាគារកណ្តាលអាស៊ានក្រោមប្រធានបទ “ហិរញ្ញប្បទានប្រកបដោយចីរភាព ការកៀរគរហិរញ្ញប្បទាន សម្រាប់ការស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២។

បើតាមសេចក្តីប្រកាសព័ត៌មាន កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទជាន់ខ្ពស់ស្ដីពី “ហិរញ្ញប្បទានប្រកបដោយចីរភាព ការកៀរគរហិរញ្ញប្បទានសម្រាប់ការស្ដារ សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩, ទន្ទឹមគ្នានឹងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី ២៦ (AFM) និង កិច្ចប្រជុំ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ានលើកទី ៨ (ARYGM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ឆ្នាំ ២០២២ ។ សន្និសីទជាន់ខ្ពស់នេះគឺជាវេទិកាមួយដ៏មានសារៈសំខាន់ សម្រាប់ឆ្ពោះទៅ – វេទិកាពិភាក្សាជាសកលអាស៊ានលើកទី២ ដែលគ្រោងនឹងរៀបចំជាបន្ទាប់ក្នុងអំឡុង កិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំ២០២២ ខាងមុខនេះ ។
សន្និសីទនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួង ហិរញ្ញវត្ថុ និង ធនាគារកណ្ដាលអាស៊ាន, តំណាងជាន់ខ្ពស់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូ អភិវឌ្ឍន៍, វិស័យឯកជន និងគ្រឹះស្ថានស្រាវជ្រាវជាច្រើន ជាពិសេស ការចូលរួមពីសំណាក់ ឯកឧត្តម និង លោកជំទាវ ជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសប៊្រុយណេ ឥណ្ឌូនេស៊ី ភូមា សិង្ហបុរី ថៃ និងវៀតណាម និងទេសាភិបាលធនាគារ កណ្ដាលនៃប្រទេសឥណ្ឌូនេស៊ី, ភូមា និង ហ៊្វីលីពីន ព្រមទាំង ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ាន ។

ជារួមវេទិកានេះបានផ្តល់ធាតុចូលដ៏មានតម្លៃជាច្រើន សម្រាប់អ្នករៀបចំគោលនយោបាយ ដូចជា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ សម្រាប់គិតគូរ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេស ផលប៉ះពាល់ដែលនៅសេសសល់ (scarring effects) ព្រមទាំងហានិភ័យ និងបញ្ហាប្រឈមថ្មីៗ បណ្ដាលមកពីជម្លោះដែលកំពុងកើតមាននៅក្នុងតំបន់អឺរ៉ុបខាងកើត។
ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន, សន្និសីទនេះ បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃគោលនយោបាយសារពើពន្ធ និងការអភិវឌ្ឍបៃតងក្នុងការធានា ឱ្យបាននូវការស្តារសង្គមសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្ឋ ជាពិសេស ស្របពេល បណ្តាលប្រទេសជាប្រើក្នុងតំបន់ប្រឈមនឹងការកើនឡើងតម្រូវការចំណាយ, ការពង្រឹងអភិបាលកិច្ចចំណាយសាធារណៈ ជាគន្លឹះនៃការគ្រប់គ្រងឱ្យបានល្អប្រសើរ នូវស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល ខណះដែលការបង្កើនចំណូល បន្ថែម តាមរយៈការពង្រឹងគុណភាពគោលនយោបាយពន្ធ ការពង្រីកមូលដ្ឋានយកពន្ធ និងការពង្រឹងប្រសិទ្ធភាពនៃ រដ្ឋបាលពន្ធ គឺជាកិច្ចការអាទិភាពចាំបាច់បំផុត ដើម្បីធានាចីរភាពសារពើពន្ធ ។

ជាផ្នែកសំខាន់មួយនៃកម្មវិធីនេះ, កិច្ចពិភាក្សា (panel discussion) ដែលមានការចូលរួមដោយរដ្ឋមន្ត្រី ហិរញ្ញវត្ថុឥណ្ឌូនេស៊ី, រដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី, ប្រធានសេដ្ឋវិទូ នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងប្រធានប្រចាំតំបន់នៃធនាគារពិភពលោក (World Bank) និង សម្របសម្រួលដោយអនុប្រធាន៨នាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានបំផុសឱ្យមានការពិភាក្សាផ្លាស់ប្តូរយោបល់ ប្រកបដោយស្មារតីស្ថាបនា និងផ្ដល់ អនុសាសន៍ប្រាកដនិយមជាច្រើន ដើម្បីដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងគោលនយោបាយសារពើពន្ធ ការផ្ដល់ ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនបៃតង ។

ក្នុងនោះ លោកជំទាវរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី បានចែករំលែកនូវបទពិសោធន៍សំខាន់ៗ លើ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសវៀងៗខ្លួន ក្នុងគោលដៅធានានិរន្តរភាពនៃការស្ដារសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ជាពិសេស តាមរយៈការអនុវត្តគោលនយោបាយប្រកបដោយភាពបត់បែនខ្ពស់ ក្នុង (១). ការដោះស្រាយនូវបញ្ហាចំពោះមុខនានា ដូចជា ការកើនឡើង នូវតម្រូវការចំណាយ, ការធ្លាក់ចុះចំណូលរដ្ឋ, និង (២). ការធានាបាននិរន្តរភាព និងចីរភាពនៃការជំរុញការស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ច ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសសិង្ហបុរី ក៏បានផ្តោតលើសារៈសំខាន់នៃការប្រមូលចំណូលពន្ធ ប្រកបដោយភាព សមធម៌ និងមានចរិតកើនឡើងស្របតាមកាំប្រាក់ចំណូល ឬមូលដ្ឋានយកពន្ធជាក់ស្តែង (Fair and Progressive tax collection) – ការអនុវត្តវិធានការសារពើពន្ធក្នុងការដោះស្រាយនូវផលប៉ះពាល់បណ្តាលមកពីការ ប្រែប្រួលអាកាសធាតុ ។ល។ ទន្ទឹមនេះ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងធនាគារពិភពលោក បានសង្កត់ធ្ងន់លើការបង្កើនហិរញ្ញប្បទានប្រកបដោយចីរភាព និង ការអភិវឌ្ឍបៃតង ដើម្បីជំរុញនិរន្តរភាព និងបរិយាប័ត្ន ន ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ាន។ តួយ៉ាង ដើម្បីបំពេញនូវកង្វះខាតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង, បណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបានជំរុញឱ្យអាចប្រើប្រាស់ឧបករណ៍ហិរញ្ញប្បទានបៃតង (Green CatalyticFinancing Facility) ដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់ការជំរុញចីភាពបរិស្ថាន ដែលនឹងរួមចំណែកសម្រេច បាននូវគោលដៅ នៃការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគាំទ្រការស្តារបៃតងនៃប្រទេសសមាជិកអាស៊ាន ។

ក្នុងសុន្ទរកថាបិទសន្និសីទជាន់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានចូលរួមចែករំលែកនូវបទពិសោធន៍របស់កម្ពុជា លើការអនុវត្តគោលនយោបាយសារពើពន្ធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងរយៈ ពេល ២ ឆ្នាំកន្លងមកនេះ ជាពិសេស ការកែទម្រង់សារពើពន្ធ ដែលបាននិងកំពុងអនុវត្តព្រមទាំងកត់សម្គាល់ថា កម្ពុជាបានផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងប្រសិទ្ធភាពថវិកា ទាំងកម្រិតវិភាជ និងប្រតិបត្តិការ, ការកែលម្អរដ្ឋបាលពន្ធ និងធ្វើវិចារណកម្មគោលនយោបាយពន្ធ ក៍ដូចជាការពង្រឹងការធ្វើពិពិធកម្មមូលដ្ឋាន នៃការប្រមូលចំណូលដើម្បីធានា ឱ្យបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ ម្យ៉ាង, និងម្យ៉ាងទៀត ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យត្រឡប់ទៅ គន្លងនូវកំណើនសក្តានុពល ។ បន្ថែមលើនេះ កម្ពុជាបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍបៃតង និងប្រកបដោយ ចីរភាព ដើម្បីពង្រឹងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ជារួមក្នុងក្របខណ្ឌតំបន់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ក៍បានផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយ ប្រកបដោយភាពប្រាកដនិយម និងការគិតគូបគ្រប់ជ្រុង ជ្រោយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសារពើពន្ធ និងស្វែងរកគំនិតផ្តួចផ្តើមហិរញ្ញប្បទានបៃតង ដើម្បីស្តារ សេដ្ឋកិច្ចក្នុងតំបន់ឡើងវិញប្រកបដោយបរិយាប័ន្ន និងចីរភាព ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការកាន់តែ ស្អិតរមួតរវាងប្រទេសសមាជិក និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នីមួយៗ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំបានសំដែង នូវការថ្លែងអំណរគុណជាពិសេស ចំពោះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោកជំទាវ Sri Mulyanl Indrawatl, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ឯកឧត្តម – Lawrence Wong, និង តំណាងជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី និងធនាគារពិភពលោក ដែលបានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សា (panel discussion)។ ទន្ទឹមនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានវាយតម្លៃខ្ពស់ ចំពោះតំណាងប្រទេសសមាជិកអាស៊ាននីមួយៗ), អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាស៊ាន និងតំណាងមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នៃតួអភិវឌ្ឍន៍ ក្រសួងស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និងគ្រឹះស្ថានអប់រំ ដែលបានចូលរួមក្នុងសន្និសីទនេះ ប្រកបដោយការយកចិត្តទុកដាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×