Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ហាមឃាត់ស្ថាបត្យកម្ម មិនឱ្យទទួលអនុវត្តការងារ សាងសង់ ឬរុះរើសំណង់ដែលមិនទាន់ មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នេះ បានធ្វើលិខិតជម្រាបទៅអគ្គលេខាធិការ នៃគណៈស្ថាបត្យកម្មកម្ពុជា ស្តីពីការហាមឃាត់ស្ថាបត្យកម្មមិនឱ្យទទួលអនុវត្តការងារ សាងសង់ ឬរុះរើសំណង់ដែលមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

យោងតាមលិខិតរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានជម្រាបទៅអគ្គលេខាធិការ នៃគណៈស្ថាបត្យកម្មកម្ពុជាថា ការអនុវត្តការងារសាងសង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាត ជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ច ជាអំពើខុសច្បាប់ ព្រោះថាការសាងសង់ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច អាចល្មើសនឹងបទប្បញ្ញត្តិស្តីពីធ្លាគម្លាតនគរូបនីយកម្ម និងអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើអគ្គលេខាធិការ នៃគណៈស្ថាបត្យកម្មកម្ពុជាណែនាំស្ថាបត្យករករដែលចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជាកម្ពុជាទាំងអស់ មិនឱ្យទទួលអនុវត្តការងារសាងសង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លំខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើក ការដ្ឋានសំណង់។ ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមានផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×