Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ៖ នគរបាល​ទាំងអស់​ត្រូវ​ធ្វើ​អ្វី​តាម​វិជ្ជាជីវៈ​កុំ​អាង​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត ធ្វើឲ្យ​ខូច​ឈ្មោះ​ស្ថាប័ន

កណ្តាល ៖ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានស្នើ​ដល់​មន្ត្រីនគរបាល ទើប​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ធ្វើ​អ្វីៗ​ស្រប​តាម​ការ​សច្ចាប្រណិធាន​របស់ខ្លួន កុំ​ធ្វើ​អ្វី​អាង​តែ​អំណាច ដែល​ជា​កត្តា​ធ្វើឲ្យ​ខូច​ឈ្មោះ​ស្ថាប័ន និង​មាន​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។​

​វគ្គ​បណ្តុះបណ្តាល​កម្រិ​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​១២ និង​ប្រកាស​តែងតាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​កម្ពុ​ជា ប្រមាណ​ជិត​ប្រាំ​រយ​នាក់ នៅ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា នា​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា ក្នុងនាម​យើង​ជា​នគរបាល​អនុវត្តន៍​ច្បាប់ និង​ការពារ​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ដល់​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវតែ​ធ្វើ​អ្វីៗ​ឲ្យស្រប​តាម​តួនាទី​របស់​ខ្លួន និង​ប្រកបដោយ​គុណធម៌​ខ្ពស់ ។​

​សម្តេច​បាន​បន្តថា “​ក្មួយៗ​ទាំងអស់​ត្រូវតែ​ធ្វើ​អ្វី​ឲ្យ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន មិន​ត្រូវ​ប្រើ​អំណាច​ណាមួយ​ធ្វើបាប​ប្រពល​រដ្ឋ​នោះទេ ហើយ​ជាងនេះទៅទៀត​ត្រូវ​តែ​ប្រកាន់​នូវ​សីលធម៌​ល្អ ដែល​ជា​កត្តា​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត និង​ស្រឡាញ់ ហើយ​ត្រូវតែ​ហ៊ាន​តស៊ូ​ដើម្បី​សន្តិសុខ​ដល់​ពួកគាត់ និង​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

“​ក្មួយៗ​ទាំងអស់​ត្រូវតែ​ធ្វើ​អ្វី​ទៅ​តាម​ការ​សច្ចាប្រណិធាន​របស់ខ្លួន ហើយ​ត្រូវ​ស្តាប់​ជានិច្ច​រាល់​បទបញ្ជា​របស់​ថ្នាក់លើ ដែល​បាន​បញ្ជា​ឲ្យបាន​គ្រប់​ពេលវេលា ហើយ​និង​ត្រូវតែ​ការពារ​ឲ្យបាន​នូវ​សន្តិភាព​របស់​ប្រទេស​ដែល​កំពុង​មាន​សព្វថ្ងៃនេះ​” ។​

​សម្តេច​ក្រឡាហោម ស ខេង ក៏​បាន​ស្នើ​ដល់​មន្ត្រីនគរបាល​ទាំងអស់​ត្រូវតែ​គោរព​ឲ្យបាន​ដាច់ខាត​នូវ​រដ្ឋធ​ម្ម​នុ​ញ្ញ ការពារ​នូវ​សន្តិភាព ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ត្រូវ​គោរព​ដាច់ខាត​រាល់​បទបញ្ជា​ថ្នាក់លើ ដែល​បាន ប្រគល់ជូន​ហើយ​និង​ការពារ​ឲ្យបាន​ដាច់ខាត​រាជរដ្ឋាភិបា​ល​ស្របច្បាប់ ។​

​សម្តេច​ក្រឡាហោម ក៏​បាន​ព្រមាន​ផងដែរ​ថា ប្រសិនបើ​មន្ត្រី​នគរបាល​ណា​ធ្វើ​ខុស​នឹង​វិជ្ជាជីវៈ និង​ច្បាប់ នឹង​មិន​លើកលែង​ឲ្យ​នោះ​ទេ គឺ​នឹង​អនុវត្តន៍​ទៅតាម​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×