ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្ដីពីហេតុការណ៍សម្លាប់ជនស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន ថ្ងៃទី០៨ មេសា ២០២២។

- យើង រដ្ឋមន្ត្រីការបរទេសអាស៊ាន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយប្រជា ជនអ៊ុយក្រែន ចំពោះហេតុការណ៍សម្លាប់ជនស៊ីវិលនៅប្រទេសអ៊ុយក្រែន។ យើងសូមកាន់ ទុក្ខជាមួយគ្រួសារជនរងគ្រោះ ដែលអ្នកជាទីស្រឡាញ់របស់ខ្លួន បានស្លាប់បាត់បង់ជីវិត នៅ ក្នុងជម្លោះ។
- យើងសូមគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យមានការស៊ើបអង្កេត ឯករាជ្យលើរាល់ការចោទប្រកាន់ថាមានអំពើឃោរឃៅប្រព្រឹត្តទៅលើជនស៊ីវិលស្លូតត្រង់ រួមទាំងនៅទីក្រុងប៊ុឆា (Bocha)ដើម្បីចៀសវាងមានហេតុការណ៍នេះកើតឡើងជាថ្មីទៀត និង ដើម្បីផ្តល់នូវយុត្តិធម៌។
- យើងក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់ដ៏ចាំបាច់នៃច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យ មានការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៃជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន។
- យើងសូមអំពាវនាវយ៉ាងជាក់ច្បាស់ ឱ្យមានកិច្ចប្រឹងប្រែងយ៉ាងពេញទំហឹងពីគ្រប់ភាគីទាំងអស់ ព្រមទាំងសហគមន៍អន្តរជាតិ ដើម្បីបញ្ចប់ និងបញ្ឈប់មិនឲ្យមានការប្រយុទ្ធគ្នាកាន់តែ ធ្ងន់ធ្ងរឡើង ហើយយើងនឹងខិតខំជាអតិបរមាដើម្បីកុំឲ្យជម្លោះរីករាលដាល ដែលគ្មានបាន ផលអ្វីក្រៅតែពីការបន្តបង្ហូរឈាមគ្នា។
- យើងសូមរំលឹកឡើងវិញពីការអំពាវនាវរបស់យើងឱ្យមានបទឈប់បាញ់ ឬការផ្អាកបាញ់គ្ន ជាបន្ទាន់ និងការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយ ដែលនឹងនាំទៅរកសន្តិភាពជានិរន្តរ នៅអ៊ុយក្រែន៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី











