Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបសំណាក «ព្រះថោងនាងនាគ» លើកដាក់គង់លើបល្ល័ង្ក,ថ្ងៃទី១៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញអភិសេករូបសំណាក

ព្រះសីហនុ ៖ រូបសំណាក «ព្រះថោងនាងនាគ» ដាក់គង់លើបល្ល័ង្កនៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ , ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងដំណើរការលើករូបសំណាក «ព្រះថោងនាងនាគ» ដាក់គង់លើបល្ល័ង្ក។ គិតត្រឹមម៉ោង០១ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ រូបសំណាក «ព្រះថោងនាងនាគ» បានលើកដាក់លើបល្ល័ង្កបានដោយជោគជ័យ។

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។

សូមជម្រាបជូនថា រូបសំណាក “ព្រះថោងនាងនាគ” នឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×