ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ឡើងពីផ្លូវក្រោមដីស្ពានអាកាស្ទឹងមានជ័យ ក្នុងល្បឿនលឿនបួងចង្កូតទៅបុកខឿនផ្លូវ បណ្ដាលឲ្យរថយន្តឆ្លងចរន្តឆេះខ្ទេ.ចគ្មានសល់ សំណាងល្អម្ចាស់បើកទ្វាររត់គេចទាន់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាតឈានចូលថ្ងៃទី៩ ខែមេសាឆ្នាំ២០២២ ចំណុចលើស្ពានអាកាសស្ទឹងមានជ័យខាងលិច ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BJ-0755 បើកបរតាម បណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅកើតទៅលិច ក្នុងល្បឿនលឿនលុះ មកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកនឹងខឿនផ្លូវ បណ្ដាលឲ្យរថយន្តហូរប្រេង រួចក៏ឆ្លងចរន្តបង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗនោះដែរ គេឃើញម្ចាស់រថយន្តបានយកឯកសារមួយចំនួនចេញ និងរត់គេចពីក្នុងរថយន្ត ដែលកំពុងតែឆាបឆេះយ៉ាងខ្លាំង ហើយក៏សុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយអន្តរាគមន៍បា.ញ់ពន្លត់ឲ្យរលត់ភ្លាម នៅវេលាថ្ងៃខែ ឆ្នាំដដែល នៅក្នុងនោះមិនមានអ្នកស្លា.ប់ និងរបួសនោះទេ រងការខូចខាតតែរថយន្តតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សា មេត














