Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើប បើកលឿនបួងចង្កូត ទៅបុ.កដើមឈើ និងបង្គោលភ្លើង ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏បួងចង្កូតជ្រុលទៅបុ.កដើមឈើ និងបង្គោលភ្លើងបណ្តាលឲ្យបា.ក់ ចំណែករថយន្តបង្កវិញ បានក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ កែងនឹងផ្លូវ១៩៥២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BK-9955 បើកបរតាមបណ្តោយផ្លូវ១៩៥២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុ.កដើមឈើមួយដើម រួចបន្តទៅបុ.កបង្គោលភ្លើងមួយដើមទៀត បណ្តាលឲ្យបា.ក់រាបដល់ដី ចំណែកឯរថយន្តបង្កវិញ បានក្រឡាប់ផ្ងារជើង ហើយភ្លាមនោះដែរ តៃកុងរថយន្តក៏បានលូនចេញ ពីទ្វារខាងមុខ មិនរងរបួសនោះទេ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×