ព្រះវិហារ : នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង ០២ និង៤៥នាទីយប់ មានករណីត្រាក់ទ័រភ្ជួរដីដាំដំឡូងជាន់មីនតោន បណ្តាលឲ្យផ្ទុះខូចខាតត្រាក់ទ័រ និងរងរបួសធ្ងន់អ្នកបើកបរឈ្មោះ ខូយ ថុណា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅក្នុងភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ចំណែកអ្នករងរបួសត្រូវបាន បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណា ដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅ ពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះ ទៅកំទេចចោល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



