Wednesday, May 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ និង ដកហូតបានគ្រឿងញៀនចំនួន ៧ កព្ចាប់នៅខេត្តតាកែវ

តាកែវ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃកកប្បាស កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយ គ្រឿងញៀន ប្រព្រឹត្តនៅចំណុចរោងស័ង្កសី ក្នុងភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកកប្បាស ខេត្តតាកែវ។ ។

សមត្ថកិច្ចនគរបាលស្រុកព្រៃកកប្បាស បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ទូច ពៅ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ នៅភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន៧កញ្ចប់ មានទម្ងន់ ១១,៨០ក្រាម ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្តកិច្ចនគរបាលស្រុកព្រៃកប្បាស កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×