Monday, May 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ឱ វណ្ណឌីន អំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ សូមរួសរាន់ទៅចាក់ឲ្យបានគ្រប់ៗគ្នា

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ បានចេញមកអំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ សូមរួសរាន់ទៅចាក់ឲ្យបានគ្រប់ៗគ្នា។

លោកជំទាវ ឱ វណ្ណឌីន បានធ្វើការក្រើនរំលឹកថា ចាក់វ៉ាក់សាំងកូវីដ-១៩ គឺជួយអាយុជីវិតមនុស្សពីការឈឺធ្ងន់និងសេចក្តីស្លា.ប់។ លោកអ្នកដែលមិនទាន់បានចាក់ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងកំសាន្ត ឫវត្តអារ៉ាមមួយចំនួនដែលរៀបចំឡើងដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២ ។

បន្តអនុវត្តវិធានការការពារ ៣ការពារ និង៣កុំ ជាបន្តទៀត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់​ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរខាងមុខនេះ សូមប្រកបដោយសុវត្ថិភាព សេចក្តីសប្បាយរីករាយ ដោយមិនមានការឆ្លងកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×