ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏បួងចង្កូតបត់ឆ្លងផ្លូវ ជ្រុលទៅបុ.កចំពីមុខពេញទំហឹង រួចកិ.នពីលើបណ្តាលឲ្យនារីម្នាក់ រងរបួសធ្ងន់ ចំណែកបុរសជាប្តី រងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃសោរ៍ទី៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវ១៤៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ និងនារីម្នាក់ទៀត បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ស្ពឺ 1E-5567 ជិះឌុបគ្នាតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជា៤កែងនឹងផ្លូវ១៤៤ ស្រាប់តែគេឃើញមានបុរសម្នាក់បាន
បើករថយន្តបង្កម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ប្រផេះពាក់ផ្លាកលេខ សៀមរាប 2B-8775 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បានបត់ឆ្វេងឆ្លងចូលផ្លូវ១៤៤ ក៏បួងចង្កូតជ្រុលទៅបុ.កចំពីមុខម៉ូតូឌ្រីមសង់ ពេញទំហឹង ធ្វើឲ្យដួលរួចកិ.នពីលើបណ្តាលឲ្យនារីម្នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯបុរសជាអ្នកឌុប គ្រាន់តែរងរបួសស្រាល ហើយភ្លាមនោះដែរ តៃកុងករថយន្តក៏បានរត់គេច ពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន ចុះមកវាស់វែក យករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ រងចាំឲ្យម្ចាស់រថយន្តបង្កម៉ាកហាយឡែនឌ័រ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត




