Monday, May 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋ បើកទៅបុ.កម៉ូតូកង់បីចតស្ងៀម ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏បួងចង្កូតជ្រុលទៅបុ.កម៉ូតូកង់បីនៅចតស្ងៀមពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញម៉ូតូកង់បីមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1P-4308 ចតចោលនៅលើចិញ្ចើមផ្លូវ២០០៤ លុះមកដល់ម៉ោងកើតហតុខាងលើ ស្រាប់តែគេឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌សពាក់ផ្លាកលេខ រដ្ឋ 07 2-6999 បើកបរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុ.កម៉ូតូកង់បីចតស្ងៀមពេញទំហឹង ក្រឡាប់ផ្ងារជើង ចំណែកឯរថយន្តបង្ករងការខូចខាត ផ្នែកចំហៀងមុខខាងស្តាំយ៉ាងដំណំ។

ក្រោយកើតហេត្សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា ដោយភាគីរថយន្តបង្ក ព្រមសងជាសំណង ក្នុងការជួសជុលបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×